ខេត្តក្រចេះ៖ ទីតាំងបញ្ជល់មាន់និងល្បែងអាប៉ោង ពីរកន្លែងនៅស្រុកផ្សេងគ្នា
ដែលលួចលេងភ្នាល់ស៊ីសងធំនៅក្នុងព្រៃ ក្នុងភូមិសាស្រ្តស្រុកចិត្របុរីនិងស្រុក
សំបូរ ជាប់និងព្រំប្រទល់ខេត្តស្ទឹងត្រែង ត្រូវនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ
ស្រាវជ្រាវចាប់បង្រ្កាបបានកាលពីថ្ងៃ០៦កុម្ភះ២០១៧ចាប់តាំងពីព្រឹករហូត
ដល់យប់ ។ យុទ្ធនាការបង្ក្រាបទីលានសង្វៀនបញ្ជល់មាន់និងអាប៉ោងនេះ
ដឹកនាំកម្លាំងដោយលោក ព្រះរាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលលោកវរសេនីយ៍ឯក គុណ សោភណ្ឌ
បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការបង្ក្រាបទីលានបញ្ជល់មាន់នេះឃាត់ខ្លួន
មនុស្ស៤នាក់ ដែលសុទ្ឋសឹងជាអ្នកញៀនល្បែងជល់មាន់ និងល្បែងអាប៉ោង
ព្រមទាំងសម្ភារសំរាប់បម្រើរឲ្យបទល្មើសជាច្រើន រួមមានមាន់ជល់ មេអាប៉ោង
ព្រមទាំងម៉ូតូ១៧គ្រឿង និងរថយន្ត១គ្រឿង គឺត្រូវបាននគរបាលនាំមកកាន់ស្នង
ការដ្ឋាន ដើម្បីបន្តចំណាត់ការ។ដោយឡែកនៅស្រុកចិត្របុរីជាប់ព្រុំប្រទល់ស្រុក
សំបូរក៏កម្លាំងរបស់លោកបង្ក្រាបបាន១ករណីដែរ រួមមានវត្ថុតាងម៉ូតូ០៦គ្រឿង
រីឯជនញៀនល្បែងទាំងនោះត្រូវរត់រួច។
លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ទៀតថា ប្រតិបត្តិការឆ្មក់បង្រ្កាបនេះ
បានធ្វើឡើងតាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាល
ខេត្ត និងមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត ផងដែរ ទើបកម្លាំងនគរបាល
ប្រើវិធានការឡោមព័ទ្ឋ ក្រសោបបានសម្ភារទាំងអស់នេះ។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងរយះពេលប៉ុន្មានខែចុងក្រោយនេះ ស្ថានភាព
ការលួចលេងភ្នាល់ល្បែងស៊ីសង់នៅខេត្តក្រចេះ គឺមានសភាពថមថយខ្លាំង បន្ទាប់ពី
កម្លាំង នគរបាលខេត្ត បានប្រើប្រាស់វិធានការក្តៅក្នុងការស្រាវជ្រាវស៊ើបអង្កេតចាប់
បង្រ្កាបជាបន្ត បន្ទាប់រួចមកនោះ។ ពិសេសវិធានការចាប់បង្រ្កាបការលួចលេងល្បែង
ស៊ីសងបៀរ និងការ លួចលេងភ្នាល់ល្បែងស៊ីសង់បញ្ជល់មាន់ជាដើម។ដោយឡែក
បើតាមប្រភពពីក្រុមញៀនល្បែងស៊ីសងប៊ៀអាប៉ោងមាន់ជល់បានលើកឡើងថា
ហេតុអីម្ចាស់សង្វៀនមិនចាប់មកចាប់តែអ្នកលេងដូចជាមិនយុត្តិធម៏ទេគួរតែចាប់មេ
ក្លោងដែលជាម្ចាស់
ទីមួយម្ចាស់សង្វៀនបញ្ជល់មាន់នៅភូមិសំបុកឃុំសំបុកស្រុកចិត្របុរី ទីពីរ នៅចំណុច
ព្រៃខ្លាឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះជាប់ព្រុំប្រទល់ខេត្តស្ទឹងត្រែង ។ ក្រុមគ្រួសារ
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះបានរៀបរាប់ទៀតថា ការចាប់ខ្លួនអ្នកទាំងនោះ
គឹជាជនរងគ្រោះដែលនាំគ្នាទៅមើលមិនមែនម្ចាស់សង្វៀនទេ គួរតែអប់រំណែនាំដល់ពួក
គាត់ហើយមិនត្រូវដាក់ខ្នោះដៃស្មើនិងអ្នកទោសព្រហ្មទណ្ឌសម្លាប់មនុស្សចឹង។
ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនអបអរសាទរយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចដែល
បានបង្ក្រាបសង្វៀនបញ្ជល់មាន់និងល្បែងប៊បៀរអាប៉ោង ហើយវានិងអាចកាត់បន្ថយនូវអំពើ
ហឹង្សាក្នុងសង្គមគ្រួសារ ចោរកម្ម និងអំពើផ្សេងៗទៀត បើប្រសិនគ្មានការបង្ក្រាបទេនោះវា
កើតមានឡើងនៅករណីចោរឆក់ប្លន់គ្រឿងញៀនតាមរយះល្បែងនេះជាក់ជាមិនខាន ពួកគាត់
ស្នើសុំអោយលោកស្នងការខេត្តមេត្តាបន្តជម្រុញដល់អធិការមេប៉ុស្ដិ៍គ្រប់ស្រុករិត
បន្តឹងបន្ថែមទៀតលើករណីបង្ក្រាបល្បែងស៊ីសងនេះ៕