ខេត្តព្រៃវែង÷កាស៊ីណូដែរមានផ្លាកយីហោ 33 ចាប់ផ្ដើមដំណើរការវិញហើយនៅល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង និងហ្គេមបាញ់ត្រីចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវជាតិនិងអន្តរជាតិចូលលេងល្បែងស៊ីសង យ៉ាងគគគគគគ្រឹកគគ្រ ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមប្រជាពលរដ្ឋឲ្យដឹងថា បុគ្គលដែលហ៊ានបើកល្បែងនេះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ហើយមើទៅ ទើបហហ៊ានបើកលេងយ៉ាងរំភើយដូច្នេះ! ទោះបីសម្ដេចក្រឡាហោមសខេង
និងសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស
ចុះហេតុអ្វី បានលោកវីរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក និងលោក យ៉ាវ សានិន អភិបាលស្រុកកំត្របែក ធ្វើមិនដឹងមិនឮបណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ បៀរអាប៉ោង ហ្គេមបាញ់ត្រី យ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ យ៉ាងទ្រហឹងនៅជិតចច្រកទ្វារអន្តរជាតិព្រំដែស្វាយអាង៉ោង បង្កប់ក្នុងកាស៊ីណូដែលមានផ្លាកយីហោ3 ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពុងត្របែក ដោយសេរី មិនខ្វល់អ្វីទាំងអស់ បញ្ហានេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រៃវែង មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាកាស៊ីណូដែលមានផ្លាកយីហោង33 ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ
ប្រហែលជាម្ចាស់កាស៊ីណូដែលមានផ្លាកយីហោ33 នេះយកជ្រូកខ្វៃ លុយសែនបាំងភ្នែកអ្នកតាម្ចាស់ស្រុកម្ចាស់ខេត្តអស់ហើយមើលទៅ ទើបបានជាពុំមានឃើញមន្ត្រីអាជ្ញាធរណាហ៊ានធ្វើការបង្ក្រាបល្បីស៊ីសងនេះឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំត្របែក និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវសុំឲ្យលោក ឯកឧត្តមឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សុំជួយ ដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមមានវិធានការក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផង។
ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃ អនុវត្តនោះផងទាន។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់កាស៊ីណូដែលមានផ្លាកយីហោប33 រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!