ខេត្តកណ្ដាល៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយដាក់អោយចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។
ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរក្នុងស្រុកកោះធំ កំពុងតែសកម្មចុះបង្ក្រាបដូចគ្នាប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។នឹង។ល។ ដែលមានទីតាំងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅព្រំដែនវៀតណាម កម្ពុជាស្រុកកោះធំដែលជាទីប្រជុំជនសម្បូរទៅដោយភ្ញៀវទេសទេសចរណ៍មកលេងខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានគេហទំព័រអំណាចទាំង៤ យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែ
ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកលោកអភិបាលស្រុកកោះធំ ហើយនិងលោកអធិការស្រុកកោះធំ មិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងបរិវេណកាស៊ីណូCasino Dragon ទីប្រជុំជនព្រុំដែនវៀតណាមកម្ពុជាក្នុងស្រុកកោះធំ។
ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕