គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទីតាំងល្បែងសុីសង​ គ្រប់ប្រភេទលំដាប់កាស៊ីណូ កំពុងបេីកទទួលក្រុមអ្នកញៀនល្បែង​ យ៉ាង​រលួន​មិនរំខាន​ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​”

ទីតាំងល្បែងសុីសង​ គ្រប់ប្រភេទលំដាប់កាស៊ីណូ កំពុងបេីកទទួលក្រុមអ្នកញៀនល្បែង​ យ៉ាង​រលួន​មិនរំខាន​ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​”

ខេត្តស្វាយរៀងក្រុងបាវិត ៖ សមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច ក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឲ្យចុះបង្ក្រាបទីតាំងល្បែង គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅក្នុងក្រុងបាវិត ក៏កំពុងសកម្ម ចុះបង្ក្រាបដូចគ្នា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង គាត់នៅតែមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រី ចាក់បាល់ កក់កន្តុយលេខ ដែលមានទីតាំងក្នុងក្រុងបាវិត ខេត្តស្វាយរៀងនៅតែបើកលេងជាធម្មតា ហាក់មិនរំខានដល់សមត្ថកិច្ច ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមក គ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្ត នៅព្រំដែនវៀតណាម កម្ពុជាក្រុងបាវិត ដែលជាទីប្រជុំជនសម្បូរទៅដោយភ្ញៀវទេសទេសចរណ៍មកលេងខាងលើនេះ ឬមួយក៏ ជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធឬយ៉ាងណា ទើបមិនហ៊ានបង្ក្រាប ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យ ដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ឃើញថាទីតាំងលំដាប់កាសុីណូខាងលើ កំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រី ភ្នាល់បាល់ កក់កន្តុយលេខ និយាយរួមគឺគ្រប់ប្រភេទ កំពុងទទួលភ្ញៀវចូលលេងពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយ ជួនថ្នាក់ដឹកនាំខាងលើៗ ឲ្យលោកជ្រាបជាព័ត៌មានផងដែរ
ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះ ប្រហែលជាលោកអភិបាលក្រុង និងលោកអធិការក្រុងមិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួន មានល្បែងស៊ីសងខុសច្បាប់កំពុងបើកដំណើរការលេងរឺយ៉ាងណា ?

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំដល់លោក  លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត និង លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន០៩៧ ២៩៣៩៤៤២Screenshot_20221129-171214_KineMaster Screenshot_20221129-170251_KineMaster Screenshot_20221129-170453_KineMaster Screenshot_20221129-170726_KineMaster IMG_20221129_165956_875 IMG_20221129_165944_282 IMG_20221129_165912_667

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |