ស្ទឹងត្រែង៖ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាល
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងមានការ
សម្របសម្រួល ពីលោកជាពេជ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាប
មេខ្លោងជួញដូរគ្រឿងញៀន ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តម្នាក់ រក
ឃើញគ្រឿងញៀន(WY)ចំនួន១២សុង សមត្ថកិច្ចបង្ក្រាបបានកាលពីវេលា
ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ចំណុចស្រែសំគង់ផ្លូវ
ជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី /ក្រុង ខេត្តស្ទឹងត្រែង។
លោកចែម ផាណិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹង
ថាក្នុងការបង្ក្រាបជនសង្ស័យខាងលើ ដោយមានការសហការគ្នាជាមួយ
នគរបាលប្រឆាំងគ្រឿងញៀនក្រសួងនឹងក្រោមការដឹកនាំផ្ទាល់ពីរលោក
ព្រះរាជអាជ្ញា អមសាលាតំបូងខេត្តទើបឈានដល់ចាប់ខ្លួនជនសង្ស័យ
ឈ្មោះឯម សុផលភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្ត
សមត្ថកិច្ចរកឃើញថ្នាំញៀន១២ស៊ុងកាំខ្លីមួយដើមដាក់ក្នុងកេះអាគុយ រួមនឹង
រថយន្តវីហ្គោមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2L.3149 និងជា
ចៅកែផ្ទះសំណាក់សុផលនិង មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង /ក្រុង
/ខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីនគបាលម្នាក់បានឲ្យដឹងថា ជនសង្ស័យខាងលើនេះជាមន្ត្រីការិយាល័យ
អន្តោប្រវេសន៍នៃស្នងការដ្ឋាននគបាលខេត្ត ត្រូវបានគេដឹងថាជាមេខ្លោងជួញដូរថ្នាំញៀន
ដ៏ធំមួយនៅក្នុងខេត្តស្ទឹងត្រែង មិនតិចជាង២០ឆ្នាំនោះទេតែដោយសារការស៊ើអង្កេតស្រាវជ្រាវ
របស់សមត្ថកិច្ចរកភស្តុតាងមិនទានបាន ទើបនៅថ្ងៃខាងលើជនសង្ស័យបានដឹកថ្នាំញៀនតាម
រថយន្តវីហ្គោរបស់ខ្លួន ចេញទៅដើម្បីធ្វើការដោះដូរ ក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន
ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ស្ទាក់ចាប់បាននៅ
ចំណុចខាងលើ តែជនសង្ស័យមិនព្រមឈប់ ក្រោយមកសមត្ថកិច្ចក៍បាញ់បំបែកកង់រថយន្ត
ទើបធ្វើការចាប់ខ្លួនបាន
ប្រភពដដែលបន្តទៀត: ក្រោយពីការចាប់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនប្រភេទមេតំ
ហ្វេតាមី(WY)ចំនួន១២សុងស្មើនិងជាង២ម៉ឺនគ្រាប់ ដាក់ក្នុងកេសអាគុយ នឹងកាំភ្លើងខ្លីមួយដើម
រួចក៍នាំខ្លួនជនសង្ស័យ មកកាន់ផ្ទះសំណាក់របស់ជនសង្ស័យ(យ៉ីហោផ្ទះសំណាក់សុផល)
ធ្វើការឆែកឆេរបន្តទៀតក្នុងការឆែកឆេរនោះ លោកជា ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
បានបញ្ជាឱ្យសមត្ថកិច្ចត្រួតពិនិត ទៅលើអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ ចំនួន១០នាក់មួយចំនួនជា
អ្នករកស៊ីដឹកឈើតាមរថយន្តសាំយ៉ុង ធ្វើតេស្តរកសារធាតុញៀនបើសិនរកឃើញនិងចាត់វិធាន
ការតាមផ្លូវច្បាប់។
រហូតមកដល់រសៀលថ្ងៃដដែលនេះ កម្លាំងជំនាញកំពុងបន្តប្រតិបត្តិការរបស់ខ្លួន ទៅកាន់ទីតាំង
ផ្សេងទៀត ដែលពាក់ព័ន្ធជាមួយជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនខាងលើនេះចំណែក
គ្រឿងញៀនដែលបង្ក្រាបបាន គេមិនទាន់បានរាប់ដឹងចំនួនពិតប្រាកដនៅឡើយទេ គ្រាន់តែគេដឹង
ថាមានចំនួន១២សុងក្នុងមួយសុងមាន២ពាន់គ្រាប់ ស្មើនិង២ម៉ឺន៤ពាន់គ្រាប់៕