គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

«កសិករ នៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ»

«កសិករ នៅខេត្តព្រះវិហារកំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ»

នេះជាការលើកឡើងរបស់កសិករ នៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាស ដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិត និងការទិញ- លក់ស្រូវត្រយង(IBIS) និងស្រូវសរីរាង្គតាមគោលការណ៌ របស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និង សហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ។
គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬ ស្រូវត្រយ៉ង បានកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេស ដំណាំស្រូវសរី រាង្គ ការរកទីផ្សារលក់ចេញ សម្រាប់បណ្តាញសហគមន៍ ការគ្រប់គ្រងស្រះទឹកសហគមន៍ សម្រាប់ទ្រទ្រង់ដំណាំកសិកម្ម និង ការពង្រឹងសមត្ថភាពកសិករ គាំទ្រលើ បច្ចេកទេស ភាពធន់ នឹងអាកាសធាតុ ដូចជា៖
• កម្មវិធីត្រពាំងមេត្រីភាពបរិស្ថានសម្រាប់ផ្គត់ផ្គង់ទឹកបន្ថែម
• ការរៀបចំដីសម្រាប់គ្រប់គ្រងទឹក
• កម្មវិធីក្សេត្រសាស្ត្រគាំទ្រដល់ការគ្រប់គ្រងសត្វចង្រៃ
• ការក្រើនរំលឹកអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់អ្នកផ្គត់ផ្គង់ថ្នាំគីមី ក្នុងគោលបំណង ការពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងការជួយលើកកម្ពស់ជីវភាពរស់នៅIMG_20221207_093703_647 IMG_20221207_093659_571 IMG_20221207_093706_642 IMG_20221207_093720_969 IMG_20221207_093724_150 IMG_20221207_093727_354

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |