គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុករបស់រដ្ឋបាលស្រុកអង្គស្នួល

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុករបស់រដ្ឋបាលស្រុកអង្គស្នួល

ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកអង្គស្នួល រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកអង្គស្នួល។

ឯកឧត្តមអភិបាលរងខេត្ត បន្តថាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកអង្គស្នួល ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១០ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។

លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកអង្គស្នួលឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ចំនួន ២៩៤ គម្រោង ក្នុងនោះគម្រោងស្រុក ចំនួន១០០គម្រោង គម្រោងឃុំចំនួន ១៩៤ គម្រោង គម្រោង ដែលចែកចេញជា ៤ វិស័យមាន៖ វិស័យសេដ្ឋកិច្ច ៣៩គម្រោង វិស័យសង្គមកិច្ច ៥៧គម្រោង វិស័យគ្រប់គ្រងការងារដីធ្លី បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ចំនួន១៦គម្រោង និងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៦ គម្រោង ។

ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកអង្គស្នួលហ ដែលទទួលការគាំទ្រ សរុបមានចំនួន ១២២ លើ ១៩៤ ស្មើនិង៩២.៨៨% ក្នុងគម្រោង ៥៤ លើ ១៩៤ ស្មើនិង ២៧.៨៣% ក្រៅគម្រោង ៨៤ លើ ១៩៤ ស្មើនិង ៤៣%។FB_IMG_1670483806016 FB_IMG_1670483825590 FB_IMG_1670483828076 FB_IMG_1670483832095 FB_IMG_1670483843745 FB_IMG_1670483866968 FB_IMG_1670483859643 FB_IMG_1670483853200

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |