គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អីយ៉ាសបើកទៀតហើយ!!!ទីតាំងកន្លែងល្បែងខុសច្បាប់និងកន្លែងសប្បាយៗបានបើកដំណើរការឡើងវិញសារជាថ្មីទៀតហើយ!

អីយ៉ាសបើកទៀតហើយ!!!ទីតាំងកន្លែងល្បែងខុសច្បាប់និងកន្លែងសប្បាយៗបានបើកដំណើរការឡើងវិញសារជាថ្មីទៀតហើយ!

រាជធានីភ្នំពេញ: ទីតាំងល្បែងខុសច្បាប់និងគ្រឿងកម្សាន្តសប្បាយៗមានសព្វគ្រប់បានបើកដំណើរការឡើងវិញសារជាថ្មីទៀតហើយ ក្រោយពីបានបិទមួយរយះ។

គួររំលឹកផងដែរថាទីតាំងសប្បាយមួយចំនួនខាងលើនេះធ្វើឲ្យមនុស្សឈ្លួក់វង្វេងនៅក្នុងផ្សារផ្លាហ្សាបឹងត្របែកជាន់ទី 4 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឥឡូវបានបើកដំណើរការអោយមនុស្សពពាក់ពពូនគ្នាចេញចូលជាធម្មតាឡើងវិញ។

ប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងទឹកដីខណ្ឌចំការមនទាំងមូលពិតជាបានដឹងច្បាស់ណាស់ថាទីនោះគឺជាកន្លែងអ្វីហើយ? មហាជនទូទៅស្ទើរតែខ្ជិលយកត្រចៀកស្ដាប់ ភ្នែកមើល ទៅលើចំណាត់ការដដែលៗរបស់សមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនតទៅទៀត ពីព្រោះបើទោះបីជាការសន្យាឬការអះអាងរបស់លោកអភិបាលនៃគណះអភិបាលខណ្ឌចំការមន លោក គៀង លក្ស័ ចំពោះមុខអ្នកសារព័ត៌មានជាសាធារណះដែលលោកធ្លាប់សន្យាកាលពីមួយរយះមុនក្នុងការចុះបង្រ្កាបនៅក្បែទីតាំង(ណាហ្គា២) កន្លងទៅថ្មីៗមកថា រាល់សកម្មភាពអសន្តិសុខ រាល់ការប្រព្រឹត្តបទល្មើសល្បែងស៊ីសង គ្រឿងញៀន ។ល។គ្រប់ប្រភេទផ្សេងៗទៀតក៏ដោយក៏លោក កៀង លក្ស័ ជាថ្នាក់ដឹកនាំកំពូលក្នុងខណ្ឌនឹងចាត់វិធានការឲ្យខានតែបាន ក៏ប៉ុន្តែទីតាំងខាងលើនេះនៅតែដំណើរការជាធម្មតា។

ប្រជាពលរដ្ឋ និងមហាជនទូទៅរិះគន់ដដែលៗថាប្រហែលជាទីតាំងខាងលើនេះមានខ្នងបង្អែករឹងមាំធំហើយមើលទៅ ឬក៏មានលុយអាចការពារសុវត្ថិភាពចំពោះអ្នកដែលមកចង់សប្បាយកំសាន្តគ្រប់រស់ជាតិដែលទៅទីនោះដែលហាក់ដូចជាញាណទីតាំងនោះ។

តែទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាល និងមិនទុកឲ្យទីតាំងណាមួយនោះប្រព្រឹត្តខុសពីបទបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យដកតំណែងមន្ត្រីរាជការទាំងអស់ក្នុងនោះរួមមាន មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ទាហាន និងអភិបាលឬអភិបាលរង រាជធានីខេត្តក្រុងណា ដែលព្រងើយមិនស្ដាប់ហើយផ្គើនលើបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូលខាងលើដើម្បីរក្សាអោយបាននូវតម្លៃសន្តិភាពរបស់កម្ពុជា។

បើយោងតាមសារាចរណ៍អនុក្រិត្យ និង របស់រាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំបានផ្ដល់សិទ្ធិដល់ថ្នាក់ក្រោមជាតិដើម្បីមើលការខុសត្រូវ បើថ្នាក់ក្រោមជាតិធ្វើមិនបាននោះនឹងផ្លាស់ប្ដូរតែងតាំងថ្មីដើម្បីអោយសាកសមទៅនឹងការអនុវត្តន៍និតិរដ្ឋបានដែរឬយ៉ាងណា។

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលទទូចសំណូមពរដល់ថ្នាក់ដឹកនាំខណ្ឌចំការមនក្រោមការដឹកនាំរបស់លោកអភិបាលនៃគណះភិបាលខណ្ឌលោក គៀង លក្ស័ និងលោកវីរៈសេនីយ៍ឯក យិន សាន សូមមេត្តាជួយពិនិត្យមើលទីតាំងបើកហើយបើកទៀតនេះឡើងវិញផងរដើម្បីរក្សាសុខសុវត្ថិភាពសន្តិសុខជាមូលដ្ឋានរបស់ពលរដ្ឋទូទៅស្របតាមគោលនយោបាយ៧ចំនុចរបស់រាជរដ្ឋាភិបានកម្ពុជា។

អង្គភាពសារព័ត៌មានគេហទំព័រអំណាចទាំងបួន នឹងរង់ចាំទទួលយកព័ត៌មានជាច្រើនទៀតពីថ្នាក់ដឹកនាំជូនចំពោះពលរដ្ឋ និងពីពលរដ្ឋជូនចំពោះថ្នាក់ដឹកនាំ។
អង្គភាពរបស់យើងនឹងមានការចុះផ្សាយជាបន្តបន្ទាប់ចំពោះទីតាំងខាងលើនេះស្ថិតក្នុងទីតាំងផ្សារផ្លាហ្សាបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាការចូលរួមចំណែកដោយលើកទឹកចិត្តក្នុងសកម្មភាពណាដែលអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបគ្រប់ពេលវេលាដែលទទួលបានការរាយការណ៍ពីពលរដ្ឋទូទៅ សូមអរគុណ។Screenshot_20221215-120711_KineMaster IMG_20221215_111057_306 IMG_20221215_111100_783 Screenshot_20221215-113602_KineMaster

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |