ខេត្តរតនះគីរី ៖បច្ចុប្បន្នសំរាប់ខេត្តរតនគីរីគឺល្បីល្បាញខ្លាំងណាស់ ដោយសារតែខេត្តមួយនេះ
មាននៅព្រៃឈើដែលអាចបង្កលក្ខណះងាយស្រួលដល់មេឈ្មួញឈើ រកស៊ីយ៉ាងមហាសប្បាយ
ចិត្តគ្មានរំខានដល់ស្ថាប័នពាក់ព័ន្ឋឬមន្ត្រីជំនាញណាឡើយ ថ្មីៗនេះមានក្រុមឈ្មួញរកស៊ីឈើមួយ
ក្តាប់តូចបាន វាយកំទេចរថយន្តរបស់អ្នកកាសែតទៀតផង អាចថាប៉ុនប៉ងចង់ធ្វើមនុស្សឃាតមក
លើអ្នកកាសែតក៏ថាបានខណះពេលដែលកំពុងតែចុះបំពេញបេសកម្ម ហើយរហូតដល់ក្រុមអ្នក
កាសែតបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចដើម្បីឲ្យជួយរកយុត្តិធម៌ដល់ក្រុមអ្នកកាសែត
ទាំងនេះផងដែរ ។
បើយោងតាមប្រភពពីរកស៊ីដឹកឈើឲ្យថោកែឈើដ៏ល្បីនៅខេត្តរតនគីរីអាចយកជាការបានលួច
ប្រាប់ថា ក្រោយចូលឆ្នាំចិនរួចរាល់នេះ សកម្មភាពរកស៊ីដឹក កាប់ឈើតាមព្រៃសហគមន៍ និង
តាមបណ្តាស្រុកផ្សេងៗហាក់កំពុងមានសកម្មភាពមម៉ាញឹកដែលមេឈ្មួញឈើទាំងពីរនាក់នេះ
បានដើរទិញព្រៃសហគមន៍ហើយដាក់កម្មករនិងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះមានទាំង
ជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់នៅក្នុងព្រៃដើម្បីកាប់ឈើដឹកទៅប្រទេសវៀតណាម។
ហើយអ្នករកស៊ីឈ្នួលដឹកឈើឲ្យថៅកែដ៏ល្បីនោះបានបន្តទៀតថា ថៅកែរបស់ខ្លួនទិញព្រៃ
សហគមន៍ក្នុង ឃុំមូយក្នុង ស្រុកលំផាត់ខេត្តរតនះគីរីយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណា
ហ៊ានប៉ះពាល់សូម្បីតែយកភ្នែកមើលក៍មិនហ៊ានផង ។
បើតាមប្រភពពីប្រជាពលរដ្ឋលួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថាសព្វថ្ងៃនេះមេឈ្មួញដុះស្លែទាំង
ពីរនាក់ដុះស្លែកំពុងតែនាំគ្រឿងចក្រជាច្រើនគ្រឿងនិងដាក់កម្មករថែមយ៉ាងច្រើនដើម្បីកាប់យកឈើ
អោយឆាប់អស់ក្នុងពេលឆាប់ៗកុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសារដែលសង្ស័យ
មានការឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងស្រុកអូយ៉ាដាវ និងស្រុកលំផាត់ ហើយឈើដែលកាប់ហើយត្រូវបាន
ដឹកជញ្ជូនទៅប្រទេសវៀតណាម។
ប្រភពពីរកស៊ីឈើមួយចំនួនបានឲ្យដឹងថា ឈើដឹកចេញរាល់ថ្ងៃ ដោយមិនទើសភ្នែកសមត្ថកិច្ចណានិង
អាជ្ញារធរស្រុកឬមន្រ្តីជំនាញណាឡើយ។
ប្រភពមួយចំនួននោះបានលើកឡើងថាមេឈ្មួញដុះស្លែនេះបានរត់ការជូនសមត្ថកិច្ចពាក់ព័ន្ឋអស់ហើយ
ទើបគេដឹកជញ្ជូនឈើបានរាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយក្នុងការដឹកជញ្ជូន។ថ្មីៗ
មានការដឹកជញ្ជូនឈើពីព្រៃយ៉ាងគគ្រឹកគគ្រេងគ្មានភ័យខ្លាចអ្វីទាំងអស់សំខាន់ដឹកឈើចេញយកលក់
ប្រទេសវៀតណាមគឺអត់បញ្ហា។
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯក ឧត្តម អភិបាល នៃ គណៈអភិបាលខេត្ត រតនគីរី សុំជួយមានវិធាន
ការណ៍ផងទាន បើពុំដូច្នេះទេព្រៃធនធានធម្មជាតិរបស់បុព្វបុរសខ្មែរ និងទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ផង
គេហទំព័រព្រះវិហារតាមដានយកផ្សព្វផ្សាយបន្តទៀតជូនបងប្អូនដើម្បីឲ្យដឹកអំពីខេត្តរតនគីរីមួយ ដែលកំពុងមានការ
អភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យតែបើសិនឈ្មួញនៅតែបំផ្លាញព្រៃឈើ នៅក្នុងខេត្ត រតនគីរី ជាពិសេសនៅតាមបណ្តាស្រុក
មួយចំនួនដែលនៅមានព្រៃឈើនោះ។មេឈ្មួញដ៏ល្បីឈ្មោះខាងលើនេះគេហទំព័រព្រះវិហារកំពុងតែតាមដានយក
ឈ្មោះមកដាក់ដើម្បីផ្សព្វផ្សាយ៕( នៅមានតភាគ)