គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាដូចទ័ពទៅមុខក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ

ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាដូចទ័ពទៅមុខក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាទាំងទ័ពទៅសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅមុខក្រសួងមហាផ្ទៃ ក្នុងករណីមន្ត្រីនគរបាលមួយរូប ឈ្មោះ ធូក ចិន្តា បានលួងលោមឆបោកប្រាស់លុយរបស់ពីពួកគាត់ អស់ម្នាក់ៗ រាប់ពាន់មុឺនដុល្លារ។

បើយោងតាមការលើកឡើងរបស់ពលរដ្ឋទាំងនោះ បានឱ្យដឹងថា៖ «មូលហេតុដែលពួកខ្លួនលើកគ្នាទាំងកងពលមកមុខក្រសួងមហាផ្ទៃ ដោយតែពួកខ្លួនបានលេចឮដំណឹងថាមានអ្នកធំម្នាក់ដែលមានឥទ្ធិពលបានអន្តរាគមន៍ ឱ្យដោះលែងមន្ត្រីនគរបាលដែលជាជនឆបោកប្រាក់របស់ពួកគាត់ឱ្យមានសេរីភាពវិញ»។

គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធូក ចិន្តា ភេទស្រី មុខរបរជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ហើយការឃាត់ខ្លួននេះដែរ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជុំវិញករណី«ឆបោក»។

ប្រជាពលរដ្ឋទាំងនោះ ក៏បានលើកឡើងទៀតថា៖ ដោយសារតែលេចឮដំណឹងថាមានអ្នកធំមានឥទ្ធិពលបម្រុងអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យខាងលើ ទើបពួកខ្លួនដាច់ចិត្តលើកគ្នាមកដូចទ័ពដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងសុំកិច្ចអន្តរាគមន៍ពីអយ្យការអមសាលាដំបូង ដើម្បីសូមកុំឱ្យមានការដោះលែងជនសង្ស័យ ដែលជាមន្ត្រីនគរបាលរូបនេះ។

ប្រជាពលរដ្ឋទាំងនោះក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃគឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា ដែលបានឆបោកលុយពីពួកគាត់អស់ជិត ២០មុឺនដុល្លារ ផងទាន៕Screenshot_20221216-175735_Chrome IMG_20221216_181048_936 Screenshot_20221216-181239_Chrome  IMG_20221216_142155_864

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |