គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

នៅទីបំផុត, ស្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនម្នាក់ នៅខេត្តកណ្តាល ឈ្មោះ ធួក ចិន្តា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ ពីបទ ឆបោកប្រាក់ប្រជាពលរដ្ឋ ១៨គ្រួសារនៅឃុំបឹងគ្រុំ ស្រុកល្វាឯម

នៅទីបំផុត, ស្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនម្នាក់ នៅខេត្តកណ្តាល ឈ្មោះ ធួក ចិន្តា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ ពីបទ ឆបោកប្រាក់ប្រជាពលរដ្ឋ ១៨គ្រួសារនៅឃុំបឹងគ្រុំ ស្រុកល្វាឯម

កណ្ដាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលលោក អ៊ុក សុវណ្ណារិទ្ធ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កាលអំឡុងឆ្នាំ២០២០។

ជនត្រូវចោទឈ្មោះ ធូក ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ជនត្រូវចោទនេះ ត្រូវបានកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

គួររំលឹកថា មូលហេតុដែលឈានដល់ឃាត់ខ្លួនជនត្រូវចោទជាមន្ត្រីនគរបាលខាងលើ។បន្ទាប់ពីមានពាក្យបណ្តឹង ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណី «ឆបោក» លុយ។

ជនត្រូវចោទខាងលើបានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារក៏មាន ហើយមានចេតនាមិនសង៕Screenshot_20221218-081902_KineMaster IMG_20221218_085041_241 Screenshot_20221218-085829_KineMaster IMG_20221218_085131_365 5D88F806-578D-4899-878A-8C270DFA8370 IMG_20221218_083210_823

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |