មណ្ឌលគិរី៖ លោកឧកញ៉ា អ៊ឺង ស៊ីតាតវីរៈ ទីប្រឹក្សា ផ្ទាល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ។
មានថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូន ដល់ក្រុមគ្រួសារកុមាររងគ្រោះឈ្មោះ សូ សៅ អាយុ២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងក្រុមហ៊ុនកាកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីជនជាតិ វៀតណាមបានធ្វើទារុណកម្ម លើកកុមាររងគ្រោះ ជាងពីរខែមកហើយ រួចបង្ហោះវីឌីអូ តាមបណ្តាញ សង្គមហ្វេសប៊ុក កាលពីពេលថ្មីនេះ ។ សូមបញ្ជាក់ កុមារា ឈ្មោះ សូ សៅ បាន បញ្ជូនមកមន្ទីពេទ្យរ៉ូយាល់ភ្នំពេញហើយ ៕