គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ដំណើរការបើកលេងវិញហើយល្បែងសុីសងខុសច្បាប់មាន់ជល់អនឡាញនៅឃុំមួយចំនួនក្នុងស្រុកលើកដែក អជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងប់ស្ងាត់..?វគ្គ១

ដំណើរការបើកលេងវិញហើយល្បែងសុីសងខុសច្បាប់មាន់ជល់អនឡាញនៅឃុំមួយចំនួនក្នុងស្រុកលើកដែក អជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងប់ស្ងាត់..?វគ្គ១

IMG_20230103_210851_860ខេត្តកណ្តាល៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងគ្រប់ប្រភេទដែលកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ពួកគាត់បានអោយអង្គភាពយើងខ្ញុំដឹងថា រាល់ថ្ងៃនេះមានល្បែងសុីសងភ្នាល់មាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូបានបានដំណើរការឡើងវិញហើយនៅតាមឃុំមួយចំនួនក្នុងស្រុកលើកដែរ បន្ទាប់ពីផ្អាក់មួយរយះខ្លីនេះ ជាក់ស្តែងដូចជានៅក្នុងឃុំខ្ពបអាទៀវនឹងឃុំក្អមសំណជាដើម។
ប្រភពលើកឡើងថា ដូចជាផ្គើនប្រសាសន៍សម្តេចតេជោពេកហើយ? កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល ២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូលីសរាជធានី ខេត្ត អធិការប៉ូលីសស្រុក ខណ្ឌ និងមេប៉ុស្តិ៍នៅតាមភូមិ ឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ហើយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណានោះជាអ្នកទទួលខុសត្រូវ។

ករណីទីតាំងល្បែងសុីសងភ្នាល់ដាក់លុយ បញ្ជល់មាន់អនឡាញនិងឆ្នោតឡូតូខាងលើ បងប្អូនប្រជាពលរដ្ឋស្នើសុំ ដល់លោកវរសេនីយ៍ឯក អាំ ធូ អធិការនឹងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្កើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!Screenshot_20230103-212021_KineMaster IMG_20230103_210845_820

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |