ភ្នំពេញ៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានធ្វើលិខិតគោរពជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីជួយស្នើសុំ ដល់សម្តេចអគ្គ មហា សេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពិធីជុំនូបសម្តេចនឹងអ្នកសាព័ត៌មាននៅថ្ងៃទី១៤ខែមករាឆ្នាំ២០២៣ ឲ្យមានការអនុគ្រោះលើកលែងពន្ធ នឹងប៉ាតង់ចំពោះអាជ្ញាប័ណ្ណកាសែត គេហទំពរ័និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា បច្ចុប្បន្នស្ថាប័ណ្ណ កាសែត គេហទំព័រនិងសារព័ត៌មានអនឡាញភាគច្រើនដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើការជួយសង្គមដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្ស និងពុំមានប្រាក់ចំណូលពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយ សូម្បីស្ថាប័ណ្ណមួយចំនួនពុំមានលទ្ធភាពចុះបញ្ជីពាណិជ្ជកម្មផង ឯស្ថាប័ណ្ណខ្លះដែលបានចុះបញ្ជីរួច គ្មានលទ្ធភាពបង់ពន្ធនឹងប៉ាតង់ ចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល)ក្នុងមួយឆ្នាំ ជាហេតុធ្វើឲ្យជួបផលវិបាកជាខ្លាំង។
ហេតុតែអ្នកសារព័ត៌មានទាំងអស់គ្នាមានឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕