គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធីបិទកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណតិ្តទី០៣ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបត្តឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

ពិធីបិទកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណតិ្តទី០៣ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបត្តឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគម លោក លោកស្រី ក្រុមប្រឹក្សាសមាគម១១៥ នឹងភ្ញៀវកិត្តិយស ប្រមាណ១៩០នាក់ផងដែរ។

លោក គង់ ឆេង ប្រធានសមាគម បានលើកឡើងថា ក្រុមប្រឹក្សាសមាគម បានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ ២០២២ ហើយសមាគមបានខិតខំអនុវត្ត សកម្មភាពអាទិភាព ដូចជា ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោត អាណត្តិ តី៥ បណ្តុះបណ្តាលរំលឹកឡើងវិញដល់មេឃុំ និងចៅសង្កាត់ បានពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ ដែលការងារហិរញ្ញវត្ថុនេះ សមាគមបានអនុវត្តបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងសន្សំចំ
ចៃខ្ពស់ផ្អែកតាមគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការរបស់សមាគម និងបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ ២០២៣ ដែលមានកិច្ចការជាអាទិភាពមួយចំនួន ត្រូវខិតខំអនុវត្តឱ្យទទួលបានជោគជ័យក្នុងការងារជាអាទិភាពនៅឆ្នាំ២០២៣ សម្រាប់ការ ការបណ្ដុះបណ្ដាលស្មៀនឃុំ សង្កាត់និង ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាក្រុង ស្រុក និងការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តការចុះប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាស្រុកផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្សព្វផ្សាយមើលវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានា ដែលសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តកណ្ដាល បានអនុវត្តកន្លងមកឆ្នាំ២០២២ ព្រមទាំងពិនិត្យ អនុម័តលើរបាយការណ៍លទ្ធផលការងារ ផែនការសកម្មភាពនិងថវិកាសម្រាប់អនុវត្តឆ្នាំ ២០២៣។

ឯកឧត្ដមបន្តទៀតថា ការអនុម័តកែប្រែអត្រាប្រាក់បេសកកម្ម នីតិវិធីនៃការបង់ប្រាក់សមាជិភាព រួមទាំងប្រមូលបញ្ហាប្រឈម សំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងស្វែងយល់ពីស្ថានភាពនៃសមត្ថភាពក្រុមប្រឹក្សាក្នុងការអនុវត្តការងារ បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរួចមក ហើយជាឱកាសសម្រាប់ផ្ដល់ការបង្វឹកបន្ថែមដើម្បីឲ្យសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់អាចអនុវត្តនៅមុខវាជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព និងដើម្បីលើកកម្ពស់ការ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។FB_IMG_1674827444542 FB_IMG_1674827441789 FB_IMG_1674827449109 FB_IMG_1674827451279 FB_IMG_1674827474038 FB_IMG_1674827482279

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |