គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តំណាងប្រជាពលរដ្ឋ៧៧គ្រួសារ នៅ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ដោយស្របច្បាប់

តំណាងប្រជាពលរដ្ឋ៧៧គ្រួសារ នៅ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ដោយស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ៧៧គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។

ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដោយយកដីរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផល យកទៅប្រគល់ឱ្យបុគ្គល៤រូបមិនដឹងជារស់នៅទីណាដើម្បីធ្វើជាកម្មសិទ្ធិគឺ លោក ស្រេង ធឿន, លោក យ៉ែម ច័ន្ទរស្មី, អ្នកស្រី ទ្រៀង ស៊ីនួន និង អ្នកស្រី ភួង សុម៉ី ដែលបានធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីយូរណាស់មកហើយ។ បន្ថែមលើសនេះបុគ្គលទាំង៤នាក់នេះ កំពុងរត់ការធ្វើប្លង់រឹងគ្របលើដីរបស់ពួកគាត់ផងដែរ។ ឃើញដូច្នេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទប់ស្កាត់ និងសុំអន្តរាគមន៍ ទៅអាជ្ញាធរសង្កាត់ ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ និង សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោក ខៀវ ផាប់ អតីតមេភូមិត្រពាំងអំពិល បានបញ្ជាក់ថា នៅឆ្នាំ១៩៨០ ដីទាំងនោះជាដីក្រុមសាមគ្គី ហើយក្រោយមកនៅឆ្នាំ១៩៨៤ រដ្ឋបានចែកជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលធ្វើស្រែ និងដាំដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។ ហើយគាត់ជាអ្នកចូលរួមបែងចែកជូនប្រជាពលរដ្ឋផងដែរ។
បងប្អូនប្រជាពលរដ្ឋបានលើកដៃសំពះ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីពួកគាត់ចេញពីអនុក្រឹត្យពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់បន្តកាន់កាប់អាស្រ័យផលលើដីស្រែចំការទាំងនោះស្របច្បាប់៕Screenshot_20230205-203802_KineMaster Screenshot_20230205_181132_Gallery IMG_20230205_202935_322 IMG_20230205_202957_627 IMG_20230205_203053_482 IMG_20230205_203059_829 Screenshot_20230205-204040_KineMaster

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |