ឧត្តរមានជ័យៈ នាថ្ងៃទី08 ខែ កុម្ភៈ ឆ្នាំ2017 ម៉ោង 9នឹង 30នាទីព្រឹកក្រុមការងារ
ចំរុះបច្ចេកទេសកិច្ចការព្រំដែនកម្ពុជា – ថៃបានចុះសិក្សាបង្គោលព្រំដែន លេខ 4-5
ដោយភាគីកម្ពុជា 11នាក់ដឹកនាំដោយលោក ប្លុង សាយ័ណ្ណ ប្រធានក្រុមការងារ
បច្ចេកទេសរុករកទីតាំងបង្គោលព្រំដែន កម្ពុជា- ថៃ ។
ចំណែកភាគីថៃ ប្រមាណកម្លាំង15 នាក់ ដឹកនាំដោយលោក វ សេនីយ៍ឯក ក្រៀងក្រៃ
ប៊ុនទើម ប្រធានក្រុមការងារបច្ចេកទេសរុករកទីតាំងបង្គោលព្រំដែន ថៃ +កម្ពុជា ។
ក្រុមការងារបច្ចេកទេសទាំងពីរភាគីរួមគ្នាចុះសិក្សា ក្បាលអូរទឹកជប់ចំងាយពីបង្គោល
ព្រំដែនលេខ ៤ + ៥បច្ចុប្បន្ន ទៅទិសខាងកើត ឆៀង ជើង ចំងាយ១០០០ម។
អង្គភាពការពារព្រំដែនកម្ពុជា-ថៃចុះតម្រង់បង្គោលព្រំដែននៅច្រកព្រំដែនជប់គគី-
សាយតាគូឧត្តរមានជ័យ ច្រកអន្តរជាតិកម្ពុជា-ថៃជប់គគី-សាយតាគូគឺជាច្រកទ្វាអន្ត
រជាតិក្រោយគេបន្ទាប់ពីច្រកអូរស្មាច់និងច្រកជាំស្រង៉ាំ ខេត្តឧត្តរមានជ័យ និងកំពុងតែ
អភិវឌ្ឍន៍អោយច្រកនេះដំណាក់កាលកាន់តែប្រសើរនិងកំណត់បង្គោលព្រំដែន
អោយបានច្បាស់លាស់ ។ ជាក់ស្តែងដោយនៅវេលាម៉ោង៨:០០នាទីដល់ម៉ោង១១:០០
នាទីថ្ងៃត្រង់ ក្រុមការងារកិច្ចការព្រំដែនរួមជាមួយកម្លាំងនគរបាលព្រុំដែនវរៈ៧០២
បានបន្តចុះកាប់ត្រាយព្រៃ និង តម្រង់បង្គោលតំរ៉ុយ នៅច្រកព្រំដែនជប់គគី-សាយតាគូ
ដោយភាគីកម្ពុជាចំនួន ១១នាក់ ដឹកនាំដោយ លោក ស្រី បូរ៉ា ប្រធានក្រុមការងារ
ភាគីថៃចំនួន ១៩នាក់ ដឹកនាំដោយ លោកវសេនីយ៍ឯក ក្រៀងក្រៃ ប៊ុនតឺម ប្រធាន
ក្រុមការងារវាស់វែង អគ្គបញ្ជាការ លទ្ធផល ភាគីទាំងពីររួមគ្នា កាប់ត្រាយព្រៃតម្រង់
បង្គោលតម្រុយ និង តម្រង់ទិសបានចំនួន ០៦ខ្សែ ក្នុងទីតាំងត្រូវវាស់វែងដែលមាន
ទំហំដី800mគុណ600m នៅច្រកព្រំដែនជប់គគី-សាយតាគូ ។ ចំពោះដំណើរការចេញ
ចូលនៃប្រជាពលរដ្ឋទាំងខាងគឺកម្លាំងការពារទាំងសងខាងសហការគ្នាទៅវិញទៅ
មកបានល្អប្រសើរ ៕
0
ក្រុមការងារចំរុះបច្ចេកទេសកិច្ចការព្រុំដែនកម្ពុជា-ថៃចុះសិក្សាបង្គោលព្រុំដែន
Filed in: ព័ត៌មានជាតិ