ខេត្តកោះកុង: នៅព្រឹកថ្ងៃទី08 ខែកុម្ភះ ឆ្នាំ2017
វេលាម៉ោង១០នឹង០០នាទីមានករណីឃាតកម្មរំលោភសម្លា ប់
ឃើញសាកសពនៅចំណុចដីថ្មីស្ថិតនៅភូមិព្រែកជីក
ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះលុង។
ជនរងគ្រោះឈ្មោះឡាយស្រី ង៉ីនភេទស្រីអាយុ14ឆ្នាំ
ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពី
ទទួលបានព័ត៌មាន ពីសាច់ញ្ញាតិជនរងគ្រោះ កម្លាំង
សមត្ថកិច្ចចុះប្រត្តិបត្តិការ និងឃាត់ខ្លួន ជន សង្ស័យក
មកសាកសួរ ទើបដឹងថាជនសង្ស័យ ជាអ្នកប្រព្រឹតិ្តផ្ទាល់ ក្នុងករណីខាងលើនេះ។
លោកអធិការអោយដឹងទៀតថា ជនល្មើសមាន ឈ្មោះ ខុន ស៊ីញ
ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរប ធ្វើស្រែ រស់នៅភូមិឃុំ
កើតហេតុជាមួយ ជនរងគ្រោះ។ហើយករណីរំលោភសម្លាប់នេះ
ជនល្មើសបានសារភាពថា ខ្លួនរំលោភហើយ បានយកខោជើង
វែងពណ៌ខៀវលាយសទៅរិតកជនរងគ្រោះបណ្តាលអោយស្លាប់
នៅនឹងកន្លែងតែម្ដងហើយជនល្មើសរូបនេះ បច្ចុប្បន្នសមត្ថកិច្ច
ជំនាញបានកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្តកោះកុង
ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕