គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាននិងធនធានធម្មជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាននិងធនធានធម្មជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកប ដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះ ប្រកបដោយជោគជ័យ និងចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន ដែលកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាត យូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធាន ធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការ-អភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីឱ្យតំបន់តាមដងទន្លេក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ៕IMG_20230311_063330_605 IMG_20230311_063330_587 IMG_20230311_063330_144 IMG_20230311_063330_117 IMG_20230311_063330_183 IMG_20230311_063330_764 IMG_20230311_063330_380

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |