នៅថ្ងៃអាទិត្យ១៣រោច ខែផល្គុនឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៣
មណ្ឌលគិរីៈនាព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២៣ ឯកឧត្តមថង សាវុននៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌគីរី និងលោកសៀក មុន្នីអភិបាលស្រុក បានចុះចាត់វិធានការ លើកក្រុមជនខិលខូចប្រើគ្រឿងចក្រ វាយកំទេចដីព្រៃស្រង់ របស់រដ្ឋ និងដីព្រៃស្រល់ដាំ របស់ក្រុមហ៊ុនវូជីសាន្តនិងហូលីង អស់យ៉ាងច្រើនហិចតា ឋិតនៅភូមិប៉ូឡេះឃុំដាក់ដាំស្រុករាំងខេត្តមណ្ឌលគិរី។
បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្ត និងស្រុក បានអង្កេតស្រាវជ្រាវរកឃើញតម្រុយ មុខសញ្ញាអ្នកពាក់ព័ន្ធ ករណីប្រើគ្រឿងចក្រវាយកំទេចដីព្រៃ និងដុតបំផ្លាញឈើព្រៃ រំលោភបំពានយក ដីរបស់រដ្ឋ រាប់រយហត្ថតា នៅតំបន់ខាងលើ ទើបបាន ឯកឧត្តមម៉ម វណ្ណដាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាត់តាំងឲ្យព្រះរាជអាជ្ញារងមួយរូប គឺលោកអៀ ង សុគន្ធព្រះរាជអាជ្ញារង បានដឹកនាំចង្អុលបង្ហាញ ដល់មន្ត្រីនគរបាលយុត្តិធម៌ រួមមាន ខាងរដ្ឋបាលព្រៃឈើខេត្ត មន្ត្រីបរិស្ថានខេត្ត និងកម្លាំងនគរបាលខេត្ត និងមានអភិបាលស្រុកអូររាំងលោកសៀក មុន្នីផងដែរ បានចុះមកធ្វើកំណត់ហេតុ កសាងសំណុំរឿង នៅបទល្មើសនេះ កំណត់មុខសញ្ញា និងការខូចខាត បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
លោកសៀក មុន្នី អភិបាលស្រុកអូរាំង បានប្រាប់ថា ដីនេះគឺស្ថិតនៅ ក្នុងដីសម្បទានសេដ្ឋកិច្ច វូជីសាន្ត និងហូលីង ហើយអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្ត ថ្នាក់ស្រុករួចរាល់អស់ហើយ ប៉ុន្តែនៅមាន ជនខិលខូចមកលួចធ្វើសកម្មភាពពេលយប់។ ដែលមានលេខយាមកាម(UTM)
487570841373838ទីតាំងក្រុមឈ្មួញឈូសឆាយស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មហាជនបានអស់សំណើចដែរថា ដីក្រុមហ៊ុនវ៉ូជីសាន្ត និងហូលីងមានសន្តិសុខយាមកាមយ៉ាងតឹងរឹង ហេតុអ្វីបានមើលមិនឃើញ ឬមួយអាហ្នឹង នឹងគេដែរ។
ប្រហែលចេះបំបាំងកាយហើយមេីលទៅ តាមប្រភពបានអោយដឹងថា គ្រឿងចក្រដែល វ៉ៃដីព្រៃនោះ គឺនៅក្នុងភូមិដាក់ដាំតែម្តង។
ដោយឡែកខាងជំនាញរដ្ឋបាលព្រៃឈើ ថា ក្រុមជនទុច្ចរិតនេះ មានគំនិតប៉ុនប៉ង និងប្រព្រឹត្តសកម្មភាពជាក់ស្ដែង ហុំព័ទ្ធ ឈូសឆាយ រូបរាងទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងដីក្រុមហ៊ុនវូជីសាន្ត និងហូលីង អស់ជាង 50 ហិកតាហើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកពាក់ព័ន្ធទាំងនោះហើយ៕