គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរីៈមេឈ្មួញដុះស្លែ ដែលល្បីល្បាញខ្លាំងប្រចាំអាណាចក្រខេត្តរតនគីរី
ស្ថាប័នពាក់ព័ន្ឋគ្រាន់តែឮឈ្មោះ មេឈ្មួញដុះស្លែរូបនេះក៏ញាក់សាច់ ឬ ក៏គ្រុន
ក្តៅចាប់ពី ពីរថ្ងៃទៅមួយអាទិត្យក៏មានដែល ដោយសារតែ មេឈ្មួញដុះស្លែនេះ
មាន អំណាចទឹកប្រាក់បានដោយសារការរកស៊ីឈើខុសច្បាប់ យកទៅ
ថ្វាយមន្រ្តីខិលខូចមួយចំនួនតូចដែលធ្វើឲ្យមេឈ្មួញដុះស្លែនេះ ក្អេងក្អាង
ដូចកូនក្អាត់នៅក្នុងក្អមអញ្ជឹង តែត្រូវកុំភ្លេចថា អ្នកដែលប្រព្រឹត្តិខុស ត្រូវ
តែទទួលទោស គ្រាន់តែមិនយូរហើយក៏មិនឆាប់ដែរ រីឯមន្រ្តីខិលខូចមួយ
ចំនួនតូចដែលឃុបឃិតឬកាងបទល្មើសនោះគង់តែដឹងខ្លួនឯងថា តើខ្លួន
កំពុងដើរតួនាទីជាអ្វី ជាអ្នកអនុវត្តន៍ច្បាប់ ឬក៏ជាប្រជាពលរដ្ឋសាមញ្ញ ។
ប្រសិនបើប្រជាពលរដ្ឋសាមញ្ញធ្វើខុស មានទោសត្រឹមតែ មួយ គុណ
និង មួយតែប៉ណ្ណោះ តែបើមន្រ្តីធ្វើខុស ត្រូវ មួយគុណនិងដប់ ដោយសារ
ខ្លួនជាអ្នកអនុវត្តន៍ច្បាប់។
ជាក់ស្តែងកាលពី ថ្ងៃទី០៩ ខែ កុម្ភះ ឆ្នាំ ២១០៧មាន រថយន្តមួយគ្រឿង
របស់ មេ ឈ្មួញ ដ៏ល្បី ម្នាក់ ឈ្មោះ ស្រីល័ក្ខ បានដឹកឈើចេញក្រុង
បានលុង បំរ៉ុងឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ត្រូវបាន កំលំាងមូល
ដា្ឋនអាវុធហត្ថ ក្រុងបានលុង ស្ទាក់ចាប់បានកាល វេលាម៉ោង៨និង
៣០នាទីព្រឹក ចំណុចក្រុងបានលុង ក្នុងការ បង្ក្រាបលើករណីដឹកជញ្ជូន
ឈើដោយគ្មានច្បាប់អនុញា្ញត ស្ថិតនៅ សង្កាត់យក្យឡោម ក្រុងបានលុង
ខេត្តរតនគិរី។
ការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យក
វត្ថុតាងរួមមានៈ ០១. រថយន្តម៉ាកសាំងយ៉ុង ពាក់ស្លាកលេខព្រៃវែង 2A.0329
ចំនួន០១គ្រឿងមានផ្ទុក ឈើប្រណិតគ្រប់ប្រភេទ ពេញមួយរថយន្ត  ទាំងវត្ថុតាង
ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រី
ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
មន្រ្តីអាវុធអាហត្ថមួយរូបសុំមិនបញ្ចេញឈ្មោះបាន លួចប្រាប់ថា ឈ្មោះ ស្រីល័ក្ខ
មេឈ្មួញឈើរកស៊ីឡើងដុះស្លែនេះ មិន មាន អ្នកណាហ៊ាន ឬតាមទាន់ទេទើបលើកនេះ
ប្រហែលជា សែនកុងម៉ាខុស បច្ចេកទេស ទើប ឲ្យកំលាំងរបស់ លោក ស្ទាក់ចាប់បាន
តែម្តង ហើយ មន្រ្តីរូបនោះបានបន្តទៀតថា បច្ចុប្បន្ន មេឈ្មួញរកស៊ីឈើមួយចំនួនតូច
នៅរតនគីរី កំពុងតែ ឈ្លក់វង្វេងក្នុងការប្រព្រឹត្តិបទល្មើសហើយភ្លេចខ្លួនថា ថ្ងៃណាមួយ
និងជាប់អន្ទាក់របស់ ស្ថាប័នពាក់ព័ន្ឋ។
បើតាមប្រភពពីប្រជាពលរដ្ឋ នៅតាមបណ្តា ស្រុកនានា ក្នុង ខេត្ត រតនគីរី សុំឲ្យសា្ថប័ន
ពាក់ព័ន្ឋជួយមានវិធានការណ៍ផង កុំទុក ឲ្យក្រុមឈ្មួញ ដើររុករានកាប់បំផ្លាញព្រៃឈើ ដែលជា
សម្បត្តិធនធានធម្មជាតិរបស់បុព្វបុរសយើង បើពុំដូច្នេះទេ ព្រៃឈើនៅក្នុងខេត្ត រនតគីរី
និង រលាយដោយសារ ការកាប់បំផ្លាញព្រៃឈើនោះជាក់ជាមិនខាន បើសិន សា្ថប័ន
ពាក់ព័ន្ឋឬមន្រ្តីជំនាញនាំគ្នា ធ្វើមន្រ្តីជើងដប់ ជើងម្ភៃនោះ ហាស ហា!៕

tttyu99

rtt0099

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |