ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា៖ឈរលើស្មារតី ខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច គ្រប់ថ្នាក់ គ្រប់ផ្នែក ថ្មីៗនេះត្រូវក្រសួងមហាផ្ទៃ វាយតម្លៃ តាមរយៈ លទ្ធផល ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺ ក្នុងចំណោម ១២៧ឃុំ សង្កាត់ទូទាំងខេត្ត មានឃុំសង្កាត់ ទទួលបានចំណាត់ថ្នាក់ ប្រភេទលេខ១ មានចំនួន ១១៨ឃុំសង្កាត់, ចំណាត់ថ្នាក់ប្រភេទលេខ២ ចំនួន ៩ឃុំសង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ៣ គ្មាន។ដោយឡែក ការបង្ក្រាបទប់ស្កាត់ បទល្មើសផ្សេងៗ ជារួម មានការថយចុះ ៧៨% បើប្រៀបធៀបទៅនិងឆ្នាំកន្លងទៅ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តកណ្តាល ដែលបានខិតខំ ធ្វើឱ្យការងារ ប្រឡងប្រណាំង ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនិងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញអោយ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារ គណៈបញ្ហាការឯកភាពខេត្ត ឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន និងរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ៕
0
ក្រសួងមហាផ្ទៃ ចាត់ទុក ខេត្តកណ្តាល ជាខេត្ត អនុវត្តបានល្អប្រសើរ គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្តិភាព
Filed in: ព័ត៌មានជាតិ