គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រតិភូអង្គការ IUCN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវអាទិភាពការងារថ្មីៗរបស់អង្គការ រួមមានគម្រោងការពារនិងស្ដារទឹកក្រោមដីនៅក្នុងអនុតំបន់មេគង្គ គម្រោងអភិរក្សនិងជំរុញអេកូទេសចរណ៍នៅឧទ្យានជាតិវីរៈជ័យ និងគម្រោងអនុវត្តក្របខណ្ឌអនុសញ្ញាស្ដីពីជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូអង្គការ IUCN ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសច្រើនជាងមុនក្នុងកិច្ចការងារបរិស្ថាន ហើយការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានគឺជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាទិភាពការងាររបស់អង្គការ IUCN គឺពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពជាយុទ្ធសាស្ត្របស់ក្រសួងបរិស្ថាន ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ IUCN នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃអាទិភាពទាំងនេះ។IMG_20230328_211554_675 IMG_20230328_211554_113 IMG_20230328_211554_413 IMG_20230328_211554_472 IMG_20230328_211554_118

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |