ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩កើត ខែផល្គុន ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងែទី៣០ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត និង មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អញ្ជើញចូលរួមសន្និសិទ្ធសារព័ត៌មាន ស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមករបស់ ( រដ្ឋបាលខេត្តកណ្ដាល )នៅទីស្ដីការគណៈរដ្ឋមន្ត្រីរាជធានីភ្នំពេញ ៕
៖ សន្តិសិទ្ធសារព័ត៌មាននេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈ នៅយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយ ពីភាពជោគជ័យ ដែលថ្នាក់ដឹកនាំ មូលដ្ឋាន ខិតខំប្រឹងប្រែង សម្រេចបាននៅសមិទ្ធផល ជាវិជ្ជមាន ក្នុងកិច្ចរក្សា បាននូវការជឿទុកចិត្ត ចូលរួមនិងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕