គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ការផ្សព្វផ្សាយបញ្ចប់ការប្រើប្រាស់នឹងចែកចាយសារធាតុញៀននិងគោរពច្បាប់ចរាចរណ៍

ការផ្សព្វផ្សាយបញ្ចប់ការប្រើប្រាស់នឹងចែកចាយសារធាតុញៀននិងគោរពច្បាប់ចរាចរណ៍

ស្ទឹងត្រែង៖ អធិការរងស្រុកសៀមប៉ាងនឹងលោកគ្រូអ្នកគ្រូមាតាបីតាសិស្សបានអញ្ចើញចូលរួម
ធ្វើការផ្សព្វផ្សាយដល់យុវជន សិស្សានុសិស្ស ជៀសវាងឲ្យឆ្ងាយពីរគ្រឿងញៀន និងងាកមក
គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិត នៅក្នុងអនុវិទ្យាល័យសេរីទត្តស្ថិតក្នុងឃុំថ្ម
កែវស្រុកសៀមប៉ាង ចាប់ពីថ្ងៃទី៩ខែកុម្ភ:ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋសិស្សានុសិស្ស
ចូលរួមជាង១០០នាក់ ។

លោកសុខ សំអូន អធិការរងស្រុកបានផ្សព្វផ្សាយនៃការបញ្ចប់ប្រើប្រាស់នឹងចែកចាយគ្រឿង
ញៀន វាមានផលប៉ះពាល់ដល់អាយុជីវិតនឹងសង្គមជាតិជាពិសេសគ្រឿងញៀនធ្វើឲ្យខូចអនាគត
យុវវ័យដែលជាទំពាំងស្នងឬស្សីនិងជាសសរទ្រូងនៃគ្រួសារដែលជាក្តីសង្ឃឹម របស់ឪពុកម្តាយ
គ្រប់ៗរូប បើស្រលាញ់ខ្លួនស្រលាញ់ឪពុកម្តាយ ស្តាយអនាគតជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោកហង្ស សំណាង ប្រធានការិយាល័អប់រំកីឡាស្រុកសៀមប៉ាង បាននែនាំបន្ថែមដល់ប្អូនៗ
សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវជាឪពុកម្តាយនឹងអណាព្យាបាលសិស្ស ធ្វើ
យ៉ាងណាជួយអប់រំបន្ថែមដល់ប្អូនៗដែលស្ថិតក្នុងវ័យសិក្សាជៀសឲ្យឆ្ងាយពីរគ្រឿងញៀន នឹង
នាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួកសុវត្ថភាព ត្រូវដាក់ខ្សែក្រវ៉ាត់ បើក
បរត្រូវចេះអធ្យាស្រ័យគ្នាត្រូវប្រកាន់ស្តាំជានិច្ច ដូចពាក្យចាស់ពោលថា៖សឹមៗកុំបំបោលក្រែង
មិនដល់ដូចបំណង មុននឹងបត់ត្រូវមើលឆ្វេងឬស្តាំ មើលមុខនឹងក្រោយជៀសវាងនូវគ្រោះថ្នាក់
ជាយថាហេតុ។

ក្នុងនោះផងដែរបងប្អូននឹងមាតាបីតាសិស្សនឹងសិស្សានុសិស្ស បានឆ្លើយតបទៅនឹងអ្វីដែល
លោកអធិការស្រុកនឹងលោកប្រធានមន្ទី ដាស់តឿនអប់រំណែនាំដល់កូនៗនឹងក្មេងៗយុវវ័យ
សិស្សានុសិស្ស បានប្តេជ្ញានឹងកែប្រែលះបង់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន នឹងនាំគ្នាគោរពច្បាប់
ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតនឹងអនាគតគ្មានអំពើហឹង្សាដែរ។

គួររំលឹកផងដែរថា៖ ការអនុវត្តន៍ផ្សព្វផ្សាយបញ្ចប់នូវការចែកចាយនឹងប្រើប្រាស់គ្រឿងញៀន
នឹងបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋនឹងសិស្សានុសិស្សទាំងអស់ក្នុងស្រុកសៀម
ប៉ាងយុទ្ធនាការនេះ តាមបទបញ្ជារបស់លោកស្នងការដ្ឋាននគបាលខេត្តដើម្បីភូមិឃុំមានសុវត្ថិភាព
តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

999111

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |