គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រថយន្តជាច្រើនគ្រឿងដឹកជញ្ជូនធ្យូងខុសច្បាប់តាមច្រកអន្តរជាតិមុឺនជ័យឆ្លងចូលទៅកាន់ទឹកដីប្រទេសវៀតណាមដោយសេរី ដោយគ្មានការរំខាននិងទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ..!

រថយន្តជាច្រើនគ្រឿងដឹកជញ្ជូនធ្យូងខុសច្បាប់តាមច្រកអន្តរជាតិមុឺនជ័យឆ្លងចូលទៅកាន់ទឹកដីប្រទេសវៀតណាមដោយសេរី ដោយគ្មានការរំខាននិងទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ..!

ខេត្តព្រៃវែងៈមហាជនកត់សម្គាល់ឃើញថាចាប់ពី ថ្ងៃទី ១ ខែ មេសាឆ្នាំ ២០២៣មកដល់ថ្ងៃទី ៥ ខែមេសា ២០២៣ ឈ្មោះ លោក ចាន់ រស្មី មេឈ្មួញជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកអន្តរជាតិម៉ឺនជ័យ យកលុយក្នុងមួយឡានកែច្នៃសាំយ៉ុង1លាន 20 ម៉ឺនរៀលទៅ 2 លានរៀលក្នុងមួយឡានដើម្បីដោះស្រាយថ្នាក់លើ?។

បើយោងតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានមេឈ្មួញដ៍សកម្មឈ្មោះ ចាន់រស្មី សម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនាៗយកមកស្តុបទុកនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមុឺនជ័យ នៅពេលយប់ដោយគ្មានមន្រ្តីជំនាញណា ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយចំណែក លោក រត្ន័  ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លីបុកសិដ្ធ មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ពាន់តាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញ ដ៍សកម្មកំពុងឱប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃជាច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម ក្នុងមួយយប់ៗ ជាច្រើនគ្រឿង  ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យជារៀងរាល់យប់។

ក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមបានឲ្យដឹងថា ពួកគេឱ្យមេឈ្មួញឈ្មោះ ចាន់ រស្មី ជាអ្នករត់ការក្នុង១ឡានកែច្នៃសាំយ៉ុងចំនួន 1លាន20 ម៉ឺនរៀលទៅ 2 លានរៀល ដើម្បីបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចប៉ុណ្ណោះ។ សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងកើតឡើងចាប់ពីវេលាម៉ោង11រំលងអាធ្រាត្រដល់ម៉ោង7ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

បើគ្មានការបើកដៃពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះគ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។

បើតាមប្រភពសម្តីពីមន្រ្តីនៅតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ វលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម មិនអាចកើតឡើងបានឡើយ។
ឯកឧត្តម ជា សុមេធី នៃអភិបាលខេត្តព្រៃវែង និង ឯកឧត្តម ជាម សោភ័ណ នៃអភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយសូមគួរមានចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងប្រមូលលុយពុំមានការទប់ស្កាត់ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅប្រទេសវៀតណាម យ៉ាងគំហុកជាចុងក្រោយមហាជនសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត សូមមេត្តាជួយមានវិធានការទប់ស្កាត់កាដឹកជញ្ជូនធ្យូងដោយអាណាធិបតេយ្យទៅប្រទេសវៀតណាមផងទាន៕IMG_20230407_122653_164 IMG_20230407_122653_021 IMG_20230407_122652_997 IMG_20230407_122652_636 IMG_20230407_122653_496 IMG_20230407_122653_079 IMG_20230407_122653_228 IMG_20230407_122653_273

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |