ឧត្តរមានជ័យ៖ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៩:០០នាទីព្រឹក
មានពិធីចុះសួរសុខទុក្ខសម្ព័ន្ធមេត្រីភាពពី ក្រុមហ៊ុន អេល វ៉ាយ ភី គ្រុប ដល់
កងកម្លាំង កងពលតូចថ្មើរជើងលេខ ៤២ និងវរសេនាតូចនគរបាលការពារ
ព្រំដែនគោកលេខ ៧០២ នៅ ទីបញ្ជាការវរៈសេនាតូចថ្មើរជើងលេខ ៤២២
នៃ កងពលតូចលេខ ៤២ ស្ថិតនៅភូមិ គោកសង្កើច ឃុំ គោកមន ស្រុក បន្ទាយ
អំពិល ខេត្តឧត្តរមានជ័យ ដែលមានកងកម្លាំងចូលរួមសរុប ៨៦៥នាក់ ។
ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក
ជាអគ្គនាយកអគ្គីសនី កម្ពុជា ។ ប្រតិភូអញ្ជើញចូលរួមមាន៖
-ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៍ មេបញ្ជាការរងកងយោធពល
ខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ទោ ភាជ ធា មេបញ្ជាការរងនគរបាលជាតិ
ប្រចាំភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត
ឧត្តរមានជ័យឯកឧត្តម ឧត្តមសេនីយ៍ទោ សោ ណារ៉ុង នាយសេនាធិការទិសទី៣
-ឯកឧត្តម អស់លោក ជានាយទាហានជាច្រើនរូបទៀត បានអញ្ជើញចូលរួម ។
បន្ទាប់ពី ឯកឧត្តម សំណេះសំណាលរួច បានឧបត្ថម្ភ សម្ភារៈគ្រឿងឧបភោគបរិភោគ
និង ថវិកា មួយចំនួន ជូនដល់អង្គភាពទាំងពីរ ក្នុងនោះ អង្គភាពវរៈ ៧០២ ទទួលបាន
1.មី ចំនួន 50កេស
2.ត្រីខ ចំនួន 10កេស
3.ប៊ីចេង ចំនួន 06កេស
4.បារី ចំនួន30សុង
5.ត្រីងៀត 30kg
6.សាច់ក្រក 30kg
7.ប្រហុក 30kg
8.ស្ករត្នោត 50kg
9.ទឹកត្រី ទឹកស៊ីអ៊ីវ 60ឡូតិ៍
10.ថវិកាឧបត្ថម្ភអង្គភាព ចំនួន 4,000,000រៀល ៕