គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ផលអនុផលព្រៃឈើដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញស្រុកឱរ៉ាល់នឹងវិនាសក្លាយទៅជាវាលរហោឋានបើមន្រ្តីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាប់ត្រគាក(ផ្សាយ សាកល្បង)

ផលអនុផលព្រៃឈើដែនជម្រកសត្វព្រៃជួរភ្នំក្រវ៉ាញស្រុកឱរ៉ាល់នឹងវិនាសក្លាយទៅជាវាលរហោឋានបើមន្រ្តីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាប់ត្រគាក(ផ្សាយ សាកល្បង)

ខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្ននេះបទល្មើសព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺបានកក្រើកទ្បើងវិញហើយ បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយះក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក៏ដូចជាដាក់បទបញ្ជាអោយ មន្ត្រីក្រោម ឱវាទការពារនៅព្រៃដែនអភិរក្ស។ ហើយជាពិសេសគឺជួរភ្នំក្រវ៉ាញ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺនេះតែម្ដង តែផ្ទុយទៅវិញមន្រ្តីទាំងអស់នេះបែជាបើកភ្លើងខៀវអោយបទល្មើសទៅវិញដោយផ្គើន​ នឹងបទបញ្ជាប្រមុខ រាជរដ្ឋាភិបាល។

តាមការាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា៖សព្ទថ្ងៃនេះមានរថយន្ដខ្នាតយក្សប្រភេទភ្លៅប្រាំបានកំពុងមមារញឹកក្នុងការដឹកជញ្ជូនព្រៃឈើដែនអភិរក្សដែលគេកាប់អង្កន់ធ្វើជាប្រភេទអុសម៉ែតដឹកចេញហែរដូចកឋិនកាត់តាមមុខប៉ុស្តិ៍មន្រ្តីបរិស្ថានចេញយ៉ាងរលូនដែលប្រជាពលរដ្ឋសង្ស័យថាមន្ត្រីជំនាញទាំងនេះទទួលបានសំណែនពីឈ្មួញទាំងនេះទើបមិនដែលឃើញមានកាបង្ក្រាបទ្បើយ។ប្រភពពត៏មានបានបន្តថា ប្រភេទរថយន្ដខ្នាតយក្សប្រភេទភ្លៅប្រាំទាំងនេះដែលត្រូវបានគេស្គាល់ឈ្មោះ លោក សាន ជាអ្នកកាងអោយរថយន្តដឹងឈើអត់ច្បាប់ទាំងនេះ ហើយក៏ជាអ្នកដើរសែនប្រែនអោយមន្ត្រីទាំងនេះផងដែរការដឹកជញ្ចូនរបស់ក្បួនរថយន្ដខ្នាតយក្យចេញពីចំណុចភូមិជាំឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺដើម្បីយកទៅលក់តាមខេត្តនានា។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា បើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាននៅតែដេកបិទភ្នែកអង្អែលក្បាលពោះក្នុងអង្រឹងបែបនេះដែនជំរកសត្វព្រៃជួរភ្នំក្រវ៉ាញ់ស្រុកឱរ៉ាល់នឹង ក្លាយជាវាលរហោឋានមិនខាន។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋឆ្ងល់ថា តើលោកអភិបាល នៃខណះអភិបាលខេត្តបានដឹងរឿងនេះដែរឬទេ៕

 

IMG-20161208-WA0216

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |