គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញជើងខ្លាំងល្បីល្បាញមានឈ្មោះបោះសំឡេង ខាងរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើត្រូវបានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ថាឈ្មោះលោកជ្រក់រស់នៅភូមិគ្រៀង ឃុំវឌ្ឍន: ស្រុកសំបូរ

មេឈ្មួញជើងខ្លាំងល្បីល្បាញមានឈ្មោះបោះសំឡេង ខាងរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើត្រូវបានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ថាឈ្មោះលោកជ្រក់រស់នៅភូមិគ្រៀង ឃុំវឌ្ឍន: ស្រុកសំបូរ

(ខេត្តក្រចេះ)  ជារៀងរាល់យប់គេតែងតែសង្កេតឃើញមានការដឹកជញ្ជូន ផលអនុផលព្រៃឈើចេញពីទឹកដីស្រុកសំបូរឆ្លងកាត់ស្រុកព្រែកប្រសព្វ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយ៉ាងរលូនដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមគោលដៅនោះអ្វីទាល់តែសោះ។
ជាក់ស្ដែងនៅយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៣ វេលាយប់ម៉ោងប្រហែល១០និ១៤នាទីមានរថយន្តសាំយ៉ុងកែច្នៃពណ៌សមួយគ្រឿង របស់លោកជ្រក់ដឹកជញ្ជូនផលអនុផលព្រៃឈេីចេញពីទឹកដីស្រុកសំបូរយ៉ាងរំភើយគ្មានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធណាហ៊ានធ្វេីការបង្ក្រាបនោះឡើយ។

ហើយការដឹកជញ្ជូនផលអនុផលនោះទៀតសោតត្រូវបានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ថា ជាឈើរបស់លោកជ្រក់ ដែលជាមេឈ្មួញឈើដុះស្លែប្រចាំស្រុកសំបូរនិងស្រុកព្រែកប្រសព្វគ្មានសមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបនិងទប់ស្កាត់នោះឡើយ។ហាក់បីដូចជាអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប ការដឹកជញ្ជូនផលអនុផលរបស់មេឈ្មួញឈ្មោះលោកជ្រក់ទៀតផង បែរជាបណ្ដែតបណ្ដោយទុកឲ្យមេឈ្មួញរូបនេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត។

បើទោះបីកន្លងមកឃើញមានការចាប់បង្ក្រាបរថយន្តសាំយ៉ុងដឹកជញ្ជូនឈើយកមកដុតកម្ទេចចោលនោះយ៉ាងណាក៏ដោយ ក៏មេឈ្មួញរូបនេះមិនខ្លាចញញើតដែរ ពីព្រោះគេចេះមន្តអាគមន៍សណ្ដំផ្លូវចិត្ត ធ្វើឱ្យសមត្ថកិច្ចពាក់ព័ន្ធនៅតាមគោលដៅនោះទន់ខ្លួន ទន់ឆ្អឹងគ្រប់ៗគ្នាអស់រួចទៅហើយ ដូច្នេះពួគេ ប្រកបការងារ មុខរបររកស៊ីបានយ៉ាងរលូនដូចសព្វថ្ងៃនេះ។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលំចាប់តាំងពីស្រុកសំបូររហូតដល់ស្រុកព្រែកប្រសព្វពួកគាត់មានការងឿងឆ្ងល់ ក៏ដូចជាមានការរិះគន់ទៅលើមន្ត្រីជំនាញទាំងនោះ ថាកន្លងមកឃើញមានការចាប់ឡានដឹកជញ្ជូនឈើខុសច្បាប់យកមកដុតកម្ទេចចោលបានតែមួយរយៈប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះពួកគាត់ឃើញមានការដឹកជញ្ជូនផលអនុផលព្រៃឈេីចេញយ៉ាងក៏ក្រឹកគគ្រេងជារៀងរាល់IMG_20230423_190330_357 IMG_20230423_190330_131 IMG_20230423_190330_551យប់ ដដែល។

ពួកគាត់បានបន្តទៀតថា បើបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើ ត្រូវបង្ក្រាបឲ្យស្មើភាពគ្នា កុំបង្ក្រាបតែប្រជាពលរដ្ឋក្រីក្រ ចំណែកឯមេឈ្មួញធំៗពួកគាត់មិនដែលឃើញមានការចាប់បង្ក្រាបបានម្ដងណាក៏ឡើយ។ ទង្វើបែបនេះហើយដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការរិះគន់ទៅលើមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជាពិសេសកងរាជអាវុធហត្ថស្រុកនិងខេត្តដែលនៅតាមស្នាក់ការនីមួយៗថាអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈេីរបស់មេឈ្មួញដុះស្លែរូបនេះបាននៅឡើយ។

ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណ:កម្មការទប់ស្កាត់និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ សូមឯកឧត្តមជួយចាត់វិធានការផងទាន បើមិនដូច្នោះទេការដឹកជញ្ជូនផលអនុផលព្រៃឈេីនៅនឹងត្រូវងរលាយហិនហោចដោយសារពួកក្រុមឈ្មួញទុច្ចរិតទាំងនោះជាក់ជាមិនខាន៕

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |