គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

គោយន្តកន្ត្រៃរាប់សិបគ្រឿងសម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃឡង់ដើម្បីធ្វើការកាត់នឹងអារឈើលក់ឲ្យក្រុមហ៊ុន (ស៉ីងបាយអថេក)ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ!!!

គោយន្តកន្ត្រៃរាប់សិបគ្រឿងសម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃឡង់ដើម្បីធ្វើការកាត់នឹងអារឈើលក់ឲ្យក្រុមហ៊ុន (ស៉ីងបាយអថេក)ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ!!!

ខេត្តក្រចេះ÷នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញសកម្មភាពនៃការកាប់អាឈើចេញពីក្នុងតំបន់ដែន ជម្រកសត្វព្រៃឡង់ក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែកើតមានយ៉ាងអាណាធិបតេយ្យនៅក្បែរស្នាក់ការបរិស្ថានស្ថិតនៅត្រពាំងសង្កែរ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក សាំង សុខន នាយកដែនជំរកសត្វព្រៃឡង់។

បើតាមប្រភពពីក្រុមអ្នកអាឈើកាត់ឈើលក់នៅតំបន់នោះបានបង្ហើមឲ្យដឹងថា ក្រុមឈ្មួញបានធ្វើការគៀងគរប្រជាពលរដ្ឋមកពីតាមតំបន់ផ្សេងៗដើម្បីចូលទៅកាប់នឹងអាឈើលក់ទៅឲ្យឈ្មួញប្រមូលទិញដាច់មុខអោយក្រុមហ៊ុនដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខាងលើ។

ប្រភពបន្តថាក្រុមប្រជាពលរដ្ឋទាំងនោះគ្រាន់តែស៊ីឈ្នួលតាមការអូសទាញរបស់ក្រុមឈ្មួញឲ្យចូលទៅកាប់ឈើនៅចំណុចទីតាំង១ចំនួនក្នុងដែនជម្រកសត្វព្រៃឡង់នោះ ទាំងការកាប់និងដឹកជញ្ជូនទៅដល់ក្រុមហ៊ុន គឺបានកម្រៃចំនួន៤៥ម៉ឺនរៀលក្នុងមួយម៉ែត្រគូប ចំណែកការចំណាយនិងរត់ការជួបជាមួយនឹងមន្ត្រីជំនាញនិងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគឺនៅលើខាងក្រុមហ៊ុនជាអ្នកទទួលរាប់រង។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថាមានបុគ្គលម្នាក់ឈ្មោះមុល និងប្រពន្ធឈ្មោះ ហ៊ួ គឺជាមេការទទួល ខុសត្រូវនៅក្នុងជំនួញឈើខុសច្បាប់ ខាងលើទាំងការមើលថែចាប់ពីកាប់ចេញពីគល់រហូតនាំទៅលក់ឲ្យក្រុមហ៊ុនដើម្បីក្លាយជាឈើស្របច្បាប់  ។

ប្រភពបន្តឲ្យដឹងទៀតថា ឈើដែលក្រុមឈ្មួញគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់អាជាប្រភេទឈើឈ្លិកដែលបានកាត់ចេញពីចំណុចទីតាំងមួយចំនួនដូចជា
ចំណុចScreenshot_20230426-104658_KineMaster IMG_20230426_103640_412 IMG_20230426_103655_308 IMG_20230426_103651_761 IMG_20230426_103700_323 IMG_20230426_103701_001 Screenshot_20230426-104145_KineMaster IMG_20230426_103719_481អូរកំបោរ.ចំណុចកំបោរជ្រោង.ចំណុចចែម៉ែ.ចំណុចត្រពាំងទា .ចំណុចត្រពាំងសង្កែរ ដែលភូមិសាស្ត្រទាំងនេះគឺស្ថិតនៅទល់មុខស្នាក់ការបរិស្ថានត្រពាំងសង្កែរ ប្រហែលជា១គីឡូរ ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ក៏បានបង្ហើបឲ្យដឹងដែរថាចំពោះមន្ត្រីបរិស្ថានដែលប្រចាំការការពារនៅក្នុងដែនជម្រកសត្វព្រៃឡង់ ហាក់មានការតឹងរឹងចំពោះប្រជាពលរដ្ឋ មិនឱ្យមានការចូលកាប់នឹងអាឈើ ឬកាប់ឆ្ការវៀតយកដី របស់រដ្ឋនោះឡើយប៉ុន្តែចំណែកឈ្មួញធំៗដែលមានឥទ្ធិពលនិងមានលុយគឺអាចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់រយហិចតាយកជាកម្មសិទ្ធិ រីឯព្រៃឈើដែលនៅសេសសល់ក្នុងដែនជម្រកសត្វព្រៃ ក៏មានការបើកដៃឲ្យក្រុមឈ្មួញកាប់អាឈើយកចេញយ៉ាងអាធិបតេយ្យហាក់មិនមានការបង្ក្រាបទប់ស្កាត់នោះឡើយ។

ជាក់ស្ដែងការពារថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៣នេះ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចូលទៅចំណុចទីតាំងខាងលើដើម្បីផ្ដិតយករូបភាពជាក់ស្ដែង ក៏បានសង្កេតឃើញមានការកាប់នឹងអាឈើដែលមានមុខកាត់ធំៗនៅក្នុងដែនជម្រកសត្វព្រៃឡង់ពិសេសគឺនៅក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែរ ដែលមានសំឡេងរណាយន្តលឺ ទ្រហឹងអឺងកងពេញព្រៃ។

បែជាលោក សាំងសុខន នាយកដែនជំរកសត្វព្រៃឡង់ ឆ្លើយតបយ៉ាងខ្លីទៅក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តក្រចេះថា លោកមិនបានដឹងអំពីសកម្មភាពការកាត់ឈើនៅចំណុចទាំងប៉ុន្មាននោះឡើយចាំឱ្យកូនចៅទៅមើល។

ពាក់ព័ន្ធនឹងករណីនេះក្រុមការងារយើងបានព្យាយាមទាក់ទងដើម្បីសុំការបញ្ជាក់ពីលោក ឆាយ ដួងសាវុធប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាច្រើនដងប៉ុន្តែទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។

ក្រោយពីបែកការក្រុមអ្នកសារព័ត៌មានបានផ្ដិតយករូបភាពទីតាំងនិងសម្ភាសន៍ជាមួយនិងក្រុមប្រជាពលរដ្ឋដែលចាញ់បោក មេខ្យល់គៀងគរឲ្យទៅចូលកាប់ឈើនៅតំបន់នោះ នាយប់ថ្ងៃដ៍ដែលនោះកម្លាំងសមត្ថកិច្ចក៏បានឆ្មក់ទៅបង្ក្រាបគោយន្តកន្ត្រៃដែលមានដឹកឈើមុខកាត់ធំៗបម្រុងនាំចូលទៅលក់ឲ្យក្រុមហ៊ុន ក៏សម្រេចចាប់ឃាត់បានជាច្រើនគ្រឿងផងដែរ៕

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |