ស្ទឹងត្រែងៈរថយន្តសាំយ៉ុងតទ្រុង២គ្រឿងតែងតែដឹកឈើប្រភេទ
លេខ២ជារៀងរាល់ថ្ងៃក្នុងគោលបំណងយកទៅលក់នៅទីផ្សារនៃ
ខេត្តគោលដៅត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសៀមបូក
បង្ក្រាបបានខណៈកំពុងដឹកជញ្ជូនឈើលើដងផ្លូវដីគ្រួសក្រហម
កាលពីវេលាម៉ោង១០និ១៥ព្រឹកថ្ងៃ១០កុម្ភៈឆ្នាំ២០១៧ស្ថិតក្នុងភូមិ
ស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៏ឯក ហេងណានមេបញ្ជាការស្តីទីស្រុក
សៀមបូកបានអោយដឹងថារថយន្តខាងលើនេះគឺតែងតែលួច
ដឹកឈើជារៀងរាល់ថ្ងៃហើយបើកបរក្នុងល្បឿនលឿនមិនដែល
គិតថាខ្លាចប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកឡើយ។
លោកថាដោយមានបទបញ្ជារពីឯកឧត្តមមេបញ្ជារកងរាជអាវុធហត្ថ
ខេត្តពីបង្ការនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិលោកបានដឹកនាំ
កម្លាំងស្រុកចុះបង្ក្រាបបានតែម្តង។លោកបន្តថារថយន្តដឹកឈើដែល
កម្លាំងលោកបង្ក្រាបបាននោះជារថយន្តប្រភេទសាំយ៉ុងតទ្រុងចំនួន២
គ្រឿង.រថយន្តទី១ម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខ២D៣៦៩៣
បើកកបរដោយឈ្មោះអាត់សុចាន់ភេទប្រុសអាយុ៣១ឆ្នាំខ្មែរមុខរបរលក់ឥវ៉ាន់
ចាប់ហួយរស់នូវភូមិបាយ៉ាបឃុំស៊ាឃ៊ាងស្រុកកំចាយមាខេត្តព្រៃវែងដឹកឈើ
ក្តាកកោះ១៥សន្លឹកប្រវែង៦ម៉ែត្រនិងឈើទាល១៦ដើម=០,៦៥៤ម៉ែត្រ។
រថយន្តទី២ម៉ាកសាំយ៉ុង ពណ័ខៀវទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២F5075
បើកបរដោយឈ្មោះសុនសូត្រ ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរដើរលក់ឥវ៉ាន់ចាប់
ហួយរស់នូវភូមិឃុំជាមួយគ្នាដឹកក្តាកកោះ១១សន្លឹកនិងសរសរផ្ជឹក១ដើម=០,២២០
ម៉ែត្រគូបសរុបមានចំនួន០,៨៧៤ម៉ែត្រគូប។
ក្រោយពីបង្ក្រាបខាងនោះរួចមកកម្លាំងបាននាំយករថយន្តដឹកឈើនិងជនសង្ស័យ
ប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ចាត់ការបន្តតាមនិតិវិធីច្បាប់។សូម
បញ្ជាក់ផងដែរថាជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហាក់បីដូចជាមិនសូវយក
ចិត្តចំពោះការបង្ក្រាបបទល្មើសព្រៃឈើសោះសង្ស័យតែមានឃុបឃិតគ្នាជាមួយ
ឈ្មួញផងក៏មិនដឹងបានមិនបង្ក្រាបទុកអោយតែកម្លាំងប្រដាប់អាវុធបង្ក្រាបរួចប្រគល់អោយរហូត៕