គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សហគមន៍ជនជាតិដើមភាគតិច”ព្នង”បានផ្ទុះការតវ៉ាប្រឆាំងដាច់ខាត! និងសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរឃុំរយ៉ ស្រុកកោះញែក រួមនិងមន្ត្រីសុរិយោដី ស្រុកកោះញែក ខេត្តមណ្ឌលគិរី…!

សហគមន៍ជនជាតិដើមភាគតិច”ព្នង”បានផ្ទុះការតវ៉ាប្រឆាំងដាច់ខាត! និងសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរឃុំរយ៉ ស្រុកកោះញែក រួមនិងមន្ត្រីសុរិយោដី ស្រុកកោះញែក ខេត្តមណ្ឌលគិរី…!

មណ្ឌលគិរី)៖ ក្រុមពលរដ្ផជិត១០០គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិច”ព្នង”បានផ្ទុះការតវ៉ាប្រឆាំងដាច់ខាត!!!. និងសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរឃុំរយ៉ ស្រុកកោះញែក រួមនិងមន្ត្រីសុរិយោដី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ដោយថាមន្ត្រីទាំងនេះត្រូវគ្នាជាប្រព័ន្ធក្នុងការចុចម៉ាស៊ីន GPS បាញ់ក្ដោបវាស់វែង ដីព្រៃកប់ខ្មោច.ដីព្រៃអ្នកតា.រួមនិងដីព្រៃសហគមន៍ របស់រដ្ឋ ប្រមាណជាង១.០០០ហិកតា ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ដើម្បីកាត់ឆ្វៀលឱ្យ ទៅបុគ្គលមានអំណាចនិងមានលុយ ខណៈពួកគាត់ ឃើញឈ្មោះក្នុងបញ្ជីបិទប្រកាស ចំនួន៣១ឈ្មោះ..!។

ដោយក្នុងចំណោម ៣១ឈ្មោះនោះ! រួមមានលោកមេឃុំរយ៉ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ.លោក ផាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក និងសាច់ញាតិ បក្ខពួកដទៃទៀត ដែលពុំមែនជាអ្នកភូមិ..!។

នេះបើយោងតាម ការបញ្ជាក់ពី សហគមន៍ជនជាតិដើមភាគតិច”ព្នង”  ដែលបានអះអាង«ប្រាប់មកអង្គភាពយើងខ្ញុំ» ពេលផ្ទុះការតវ៉ា នៅចំណុចដីព្រៃសហគមន៍ ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក កាលពីថ្ងៃទី០៥.០៥.២០២៣កន្លងទៅ!។

ក្នុងករណីនេះ សហគមន៍ជនជាតិដើមភាគតិច”ព្នង”សូមស្នើយ៉ាងទទូចដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.មេត្តាជួយអន្តរាគមន៍ ទប់ស្កាត់រក្សាដីព្រៃខាងលើ ទុកជាសម្បត្តិរដ្ឋដដែល។

ខណៈពួកគាត់ ខំធ្វើបណ្ដឹងទប់ស្កាត់រាប់សិបសន្លឹក បែរជាមន្ត្រីពាក់ព័ន្ធ មិនទទួល និងមិនដោះស្រាយឱ្យ.!។

ទើបពួកគាត់ស្នើឱ្យ« អង្គភាពយើងខ្ញុំ»ជួយផ្សព្វផ្សាយនូវរឿងរ៉ាវនេះ សម្រាប់ផ្ដល់ព័ត៌មានទៅកាន់ថ្នាក់ដឹកនាំ..!។

ជាក់ស្ដែង លោក ស្រើម ចូញ
លោក ក្រេះ ក្លេត. លោក ប្រង់ ណច តំណាងសហគមន៍ជនជាតិដើមភាគតិច”ព្នង”បានលើកឡើងដូចៗគ្នាថាៈ ដីព្រៃសម្រាប់កប់ខ្មោច ត្រង់ចំណុចភ្នំក្រុំ.រួមនិងដីព្រៃសហគមន៍ចំណុចភ្នំចុងក្រែង.ដីព្រៃចំណុចច្រប់ពុលពត សរុបជាង១.០០០ហិកតា ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក។
ត្រូវបានមន្ត្រីសុរិយោដីស្រុកកោះញែក និងខេត្ត ប្រើម៉ាស៊ីន GPS បាញ់ក្ដោប
វាស់វែង កាត់ឆ្វៀលឱ្យទៅអ្នកមានលុយ និងអ្នកមានអំណាច យ៉ាងអនាធិបតេយ្យ។

ហើយករណីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដីអាស្រ័យផលជាច្រើនឆ្នាំ របស់ជនជាតិដើមភាគតិច”ព្នង”ដែលនៅក្បែងផ្ទះ មានដំណាំស្រាប់ មន្ត្រីជំនាញ មិនវាស់វែង ឬចេញប្លង់ឱ្យទេ ដោយថា”ជាដីព្រៃរបស់រដ្ឋ”។

ទន្ទឹមនិងនោះ ស្ងាត់ៗស្រាប់តែ មន្ត្រីជំនាញសុរិយោដី បានចុចម៉ាស៊ីន GPS វាស់វែងដីព្រៃសហគមន៍របស់រដ្ឋ ត្រង់ចំណុចខាងលើ ដែលជាព្រៃស្រោង មកអង្កន់ពុះចែកឱ្យទៅបុគ្គលអ្នកមានលុយ និងមានអំណាច យ៉ាងគឃ្លើនទៅវិញមិនខ្លាចច្បាប់..?

បើតាមតំណាងសហគមន៍ ពួកគាត់ ទើបនិងភ្ញាក់ផ្អើល នៅពេលឃើញការបិទប្រកាស.។
ហើយភ្លាមៗនោះដែរ ពួកខ្លួនបានតវ៉ា និងធ្វើបណ្ដឹងទប់ស្កាត់ជាច្រើនសន្លឹក តាមលេខរៀងក្បាលដីនីមួយៗ។
ដែលបានវាស់គ្រប លើដីអាស្រ័យផលរបស់ពួកគាត់.ជាពិសេស គឺដីព្រៃសហគមន៍តែម្ដង!។

ប៉ុន្តែរាល់បណ្ដឹងពួកគាត់ ត្រូវបានមន្ត្រីនៅកន្លែងបិទប្រកាស.សាលាឃុំរយ៉.សុរិយោដីស្រុកកោះញែក រួមនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី  ទាត់ចោល បដិសេធមិនទទួល ហើយ  ក៏មិនដោះស្រាយឱ្យដែរ.!។

ជាហេតុនាំឱ្យ សហគមន៍ជនជាតិដើមភាគតិច”ព្នង”សម្ដែងការឈឺចាប់និងហួសចិត្តជាខ្លាំង ជុំវិញករណីនេះ។

តំណាងសហគមន៍បន្តថាៈ ដីព្រៃកប់ខ្មោច ដីព្រៃអ្នកតា ត្រង់ចំណុចខាងលើ គឺជនជាតិដើមភាគតិច”ព្នង”មានជំនឿខ្លាំងណាស់ ដោយគោរពប្រតិបត្តិថែរក្សារហូតមកដល់បច្ចុប្បន្នឥឡូវ។

ក្នុងនោះ បើគេយកធ្វើជាកម្មសិទ្ធបានសម្រេចមែន ហើយឈូសឆាយព្រៃអ្នកតា វានឹងធ្វើឱ្យអ្នកភូមិ.កើតជំងឺដង្កាត់មើលមិនជា ឈឺស្លាប់តកូនតចៅមិនខានឡើយ….!។
ហេតុនេះទើបពួកគាត់ប្រឆាំងដាច់ខាត! ចំពោះការយកដីព្រៃសហគមន៍ទៅកាត់ឆ្វៀល ឱ្យក្លាយជាកម្មសិទ្ធឯកជន។

តំណាងសហគមន៍បញ្ជាក់ទៀតថាៈបុគ្គល៣១រូបឈ្មោះ ដែលត្រូវទទួលបានដីព្រៃសហគមន៍ ជាង១.០០០ហិកតានោះ.!។
សុទ្ធសឹងជាមន្ត្រីអ្នកមានអំណាចនិងមានលុយ ដោយភាគច្រើន មិនមែនជាអ្នកភូមិនៅទីនេះទេ!។

ប៉ុន្តែក្នុងនោះ ក៏មានលោក ប៉ិល ឌិត មេឃុំរយ៉ ក្រុមប្រឹក្សាឃុំរយ៉ ស្មៀនឃុំរយ៉.លោក ផាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក រួមនិងសាច់ញាតិ បក្ខពួកដោយម្នាក់ៗទទួលបាន ដីព្រៃទំហំចន្លោះ ពី០៥ហិកតា ទៅ៥០ហិកតា…!។

រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកថ្ងៃទី០៩.០៥.២០២៣ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី។
បានថ្លែងប្រាប់«អង្គភាពយើងខ្ញុំ»ថា ការប្ដឹងតវ៉ារបស់ពលរដ្ឋខាងលើ គឺមិនត្រូវតាមគោលការណ៍នោះឡើយ ព្រោះសហគមន៍របស់គាត់ មិនទាន់ចុះបញ្ជី!។
ក្នុងនោះលោកប្រធានមន្ទីរ បានចោទជាសំនួរវិញថា តើពួកគាត់ប្ដឹងក្នុងនាមជាអ្វី.និងមានអ្វីជាសំអាង..?
បើសហគមន៍ពុំទាន់មានជាផ្លូវការនៅឡើយ?។

លោក លឹម ចាន់សូភី ក៏បានទទួលស្គាល់ដែរថា”ដីព្រៃខាងលើ គឺពិតជាដីរបស់រដ្ឋប្រាកដមែន”។

ដោយលោកបញ្ជាក់ថាៈ រាល់ការចុះវាស់វែងដីព្រៃទាំងនោះ គឺមានការចូលរួមសហការ ពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់។
ដើម្បីពិនិត្យអង្កេតលទ្ធភាពជាក់ស្ដែង សម្រាប់កាត់ឆ្វៀល ឱ្យទៅអ្នកអាស្រ័ផល។
-ចំពោះសំនួរថា តើការកាត់ឆ្វៀលនោះមានអនុក្រឹត្យឬនោះ.?
-លោក លឹម ចាន់សូភី ឆ្លើយថាៈមិនទាន់មានអនុក្រឹត្យទេ! ។

រីឯលោក ឌឹម នី អភិបាលស្រុកកោះញែក.បានថ្លែងថាៈ ករណីខាងលើលោកមិនច្បាស់ទេ ដោយកំពុងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ។

ចំណែកលោក យឹម ហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលស្រុកកោះញែក បានថ្លែងប្រាថាៈលោកពុំបានដើរវាស់ដីព្រៃនោះទេ ព្រោះការិយាល័យរបស់លោកមានតែរូបលោកម្នាក់គត់!។

លោកបន្តថាៈ ការវាស់វែងដីនោះ គឺក្រុមការងារមន្ត្រីរបស់អន្តរក្រសួង ដោយក្រសួង​រៀប​ចំ​ដែនដី សហការជាមួយ មន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី រួមនិងមន្ត្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន!។

ចំណែកលោក ផាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែកបានបដិសេធថា លោកមិនមានដីនៅទីនោះទេ ហើយក៏មិនមានឈ្មោះក្នុងបញ្ជីដែលត្រូវទទួលបានដីអ្វីដែរ!។

ចំពោះលោក ប៉ិល ឌិត មេឃុំរយ៉ បានថ្លែងថាៈ លោកមិនដឹងទេ ហើយក៏មិនមានឈ្មោះ ក្នុងបញ្ជីទទួលដីអ្វីដែរ!។

ទោះជាយ៉ាងណាក្ដី សហគមន៍ជនជាតិដើមភាគតិច”ព្នង”សូមស្នើដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ជា​ សុផារ៉ា​ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ ចាត់មន្ត្រីអធ្យាក្រឹត្យ ចុះមកស្រាវជ្រាវ!។
ចាត់វិធានការក្ដៅ លើអ្នកពាក់ព័ន្ធ ដើម្បីទុកជាការព្រមាន ដល់បណ្ដាស្រុក.ខេត្ត ផ្សេងទៀត។
និងដើម្បីរក្សា ដីព្រៃសហគមន៍ខាងលើ ឱ្យនៅគង់រង្សជារៀងរហូត ព្រោះជាទីតាំងដែលពួកគាត់ អាស្រ័យផលតកូនតចៅ។

សូមជម្រាបថាៈ សហគមន៍ជនជាតិដើមភាគតិច(ព្នង)ខាងលើ មានលោក លីន ម៉ៅ ជាប្រធាន និងមានសមាជិកជាង១០នាក់ ដោយមានស្នាក់ការ នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ដោយក្នុងបណ្ដឹងនីមួយៗ មានលោក លីន ម៉ៅ ជាតំណាង.អមដោយ មេដៃពលរដ្ឋជាង១០០នាក់៕IMG_20230511_221510_564 IMG_20230511_221846_701 IMG_20230511_221843_612 IMG_20230511_221840_700 IMG_20230511_221849_127 IMG_20230511_221851_867 IMG_20230511_222010_002 IMG_20230511_222010_496 IMG_20230511_222014_931

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |