គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះឆ្មក់បង្ក្រាបឈើធ្នង់ខុសច្បាប់ បានជា ច្រើនដុំនៅក្នុងទឹកទន្លេដែលឈ្មួញលាក់ទុកត្រៀមដឹកបន្តក្នុងស្រុកសៀមប៉ាង

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះឆ្មក់បង្ក្រាបឈើធ្នង់ខុសច្បាប់ បានជា ច្រើនដុំនៅក្នុងទឹកទន្លេដែលឈ្មួញលាក់ទុកត្រៀមដឹកបន្តក្នុងស្រុកសៀមប៉ាង

ស្ទឹងត្រែង: កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះឆ្មក់បង្ក្រាបឈើខុសច្បាប់មួយកន្លែង
ដែលឈ្មួញយកមកទម្លាក់ទុកក្នុងទឹកត្រៀមដឹកចេញ តាមច្រកអូរវែងទៅស្រុកវ៉ើនសៃ
ដែលស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង វេលាម៉ោង១០/២០នាទីយប់/ថ្ងៃទី
១០ខែ២ឆ្នាំ២០១៧។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា៖ឈើដែលឈ្មួញដឹកយកមកទម្លាក់ទុកក្នុងទឹក
នោះជាឈើរបស់មេឈ្មួញម្នាក់ រកស៊ីដុះស្លែយូរហើយប្រចាំនៅក្នុងស្រកសៀមប៉ាង
នេះ សមត្ថកិច្ចណាក៍ដឹងដែរតែពួគគាត់មិនបានប្រាប់ឬរាយការណ៍ជូន កងរាជអាវុធ
ហត្ថលើផ្ទៃប្រទេសនោះទេនេះជាឆ្នាំងបាយរបស់ពួគគាត់ ប្រភពដដែលបានបន្ត
ទៀតថា៖មេឈ្មួញរូបនេះរកស៊ីប្រចាំស្រុកសៀមប៉ាង ក៍ដូចសមត្ថកិច្ចក្នុងខេត្តដែរ
មិនហ៊ានកំរើកធ្វើអីមកលើមេឈ្មួញដែលជាម្ចាស់ឈើខាងលើនោះទេ ហើយឈ្មួញ
រូបនេះបានរកស៊ីដឹកឈើខុសច្បាប់ចេញតាមច្រកអូរវែង ទៅស្រុកវ៉ើនសៃក្នុងខេត្ត
រតនគីរី ឆ្លងកាក់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូ
ន ភាគច្រើនដឹកចេញពីដែនដីសួនឧទ្យានវរ:ជ័យដែលជាជំរកសត្វព្រៃទៀតផង
ហើយសមត្ថកិច្ចចំរុះទាំងនោះជាអ្នកមើលផ្លូវឲ្យឈ្មួញទាំងនោះធ្វើព្យុះធ្វើភ្លៀង
ដោយមិនគិតពីផលប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិនោះឡើយ។

លោកស្រស់ សារឹន នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បានឲ្យដឹង
កាលពីព្រឹកថ្ងៃទី១២ខែ២នេះថា ឈើដែលបង្ក្រាបបានពីឈ្មួញដែលដឹកយកមក
លាក់ទុកក្នុងទឹងទន្លេនោះ មិនត្រូវបានស្គាល់ម្ចាស់នោះទេ ហើយឈើនេះបង្ក្រាប
ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថស្រុក
នឹងកម្លាំងនគបាលស្រុកបានរឹបអូសឈើប្រណិតប្រភេទធ្នង់ ឈើខ្លុំមាន ប្រវែង
២ម៉ចំនួន១៣៣ដុំស្មើនឹង ៩.៩៦៨ម៉ែត្រគូបរួមនឹងម៉ាស៊ីនគោយន្ត១គ្រឿងកម្លាំង
១៨សេសសម្រាប់ខាឈើឡើងលើ បច្ចុប្បន្នត្រូវបានយកមករក្សាទុកក្នុងសង្កាត់
រដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង។

គួររំលឹកផងដែរថា បច្ចុប្បន្នឈើដែលឈ្មួញរកស៊ីដឹកជញ្ចូនតាមរូបភាពផ្សេងៗ
នៅតែបន្តដូចភ្លៀងរលឹម ដូចជាតាមរថយន្តសាំងយ៉ុងបង្កប់ដឹកភ្ញៀវ តាមម៉ូតូដូច
ហែកឋិន នឹងដឹកតាមទូកចល័តសាងដាក់រថយន្តឬម៉ូតូដឹកបន្តយកទៅលក់នៅ
ប្រទេសវៀតណាម យ៉ាងអាណាធិប្បតេយ្យទោះបីមានបទបញ្ជាយ៉ាងតឹងរឹងពី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៍ដោយ ក៍ឈ្មួញទាំងនោះហាក់បីដូចជាមិនក្រែង
រអែងបន្តិចសោះឡើយ ។ដោយមានសមត្ថកិច្ចថ្នាក់ក្រោមបើកផ្លូវនឹងទំនាក់ទំនង
យ៉ាងល្អជាមួយឈ្មួញ ទើបព្រៃឈើចេះតែអស់ហើយសត្វព្រៃជិតបាត់បង់នៅលើ
ទឹកដីកម្ពុជាយើង ដោយសារតែឈ្មួញមួយក្តាប់តូចតែប៉ុណ្ណោះ៕ ដោយ  វង្ស សុភី!p001 p002 p004 p005

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |