គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ឯក លន អធិការនគរបាល​ស្រុក​មុខកំពូលសូមមានវិធានការចុះបង្ក្រាប​ល្បែងស៊ីសង​(​ជល់​មាន់​អន​ឡាញ​)​របស់លោក ឌី​ណា ផងទាន..!

លោក ឯក លន អធិការនគរបាល​ស្រុក​មុខកំពូលសូមមានវិធានការចុះបង្ក្រាប​ល្បែងស៊ីសង​(​ជល់​មាន់​អន​ឡាញ​)​របស់លោក ឌី​ណា ផងទាន..!

ខេត្ត​កណ្ដាល​÷ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី ខណៈ​ពេល​ថ្មីៗ​នេះ​ក្រុម​ថៅកែ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុងតែ​ដើរ​ពង្រាយ​សាខា​នៅ​តាម​ភូមិ ឃុំ ស្រុក និង​ខេត្ត​មួយចំនួន ដើម្បី​ទទួល​ក្រុម​អ្នក​ញាន​ល្បែង​ឲ្យចូល​លេង​ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ​ឡើយ​។​

​សេចក្តីរាយការណ៍​ពីរ​ពលរដ្ឋ​នៅក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បានឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា មាន​បុគ្គល​ម្នាក់​ឈ្មោះ ឌី​ណា កំពង់​បើ​ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ ដើម្បី​ទទួល​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យចូល​មកលេង​យ៉ាង​គគ្រឹកគគ្រេង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ស្ថិតនៅ​ភូមិ​ពោ​ម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច ឬ​មួយ​ជា​ប្រាក់​ចំណូល​បន្ថែម​ក្រៅពី​ប្រាក់ខែ​រដ្ឋ របស់លោក ឯក លន អធិការ​នគ​បាល​ស្រុក​មុខកំពូល ឬ​មួយ​យ៉ាងណា​.?
តើ​ឯណា​ទៅ​គោល​យោ​បាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​។ ព្រោះ​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​សង្កាត់ គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដែល​ផ្ដើម​ចេញពី​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​កំពុងតែ​រួមចំណែក​បង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​/​សង្កាត់ ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​គួររំលឹកថា​: កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​បាន​បញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។ សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង តែ​បទបញ្ជា​នេះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​នោះទេ ខណ​:​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​នៅ​បើក​លេង​យ៉ាង​កក្រឹ​តគេង​។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក ឯក លន អធិការនគរបាល​ស្រុក​ស្រុក​មុខកំពូល ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែក​ជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ល្បែងស៊ីសង​ខាងលើនេះ​ពលរដ្ឋ​ស្នើសុំ​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឲ្យ​វ៉ាត​ឱ្យ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕
IMG_20230525_162309_785 IMG_20230525_162331_091 IMG_20230525_162337_313 IMG_20230525_143043_992 IMG_20230525_143041_404

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |