គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានបើកវគ្គអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច នៅរដ្ឋបាលខេត្តកណ្ដាល

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានបើកវគ្គអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច នៅរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរយ:ពេលពេញមួយព្រឹក ជូនដល់មន្ត្រីពន្ធនាគារខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាង ៣៥០នាក់ ។

ឯកឧត្តម នុត សាអាន ប្រធាន (គ.ជ.ប.ទ) បានបញ្ជាក់ថា វគ្គអប់រំផ្សព្វផ្សាយនេះ គឺមានគោលបំណង ដើម្បីផ្តល់ការយល់ដឹង ដល់កម្លាំងមានសមត្តកិច្ច ក្នុងការធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព និងធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

ឯកឧត្ដមបានបន្តថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ថោកទាប មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាពនោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តិបែបនេះគឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ វាជាអំពើអយុត្តិធម៌ដែលអាចបង្កើតឱ្យមានគំនិតគុំកួនគ្នាមិនចេះចប់មិនចេះហើយ ហេតុនេះហើយទើប(គ.ជ.ប.ទ) បាននឹងកំពុងខិតខំពង្រឹងតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួ។

ថ្លែងក្នុងវគ្គអប់រំផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ (គ.ជ.ប.ទ) ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការជួយអប់រំផ្សព្វផ្សាយ ផ្ដល់ជាធាតុចូល និងបទពិសោធន៍ល្អៗ ដល់សិក្ខាកាមទាំងអស់នាពេលនេះ ឯកឧត្តមអភិបាលរងខេត្ត បានស្មើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបានការយល់ដឹង អំពីច្បាប់ លិខិតបទដ្ឋានជាតិ និងអន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទី ភារកិច្ចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធិភាព។FB_IMG_1686984337448 FB_IMG_1686984340619 FB_IMG_1686984343358 FB_IMG_1686984346459 FB_IMG_1686984367884 FB_IMG_1686984410162 FB_IMG_1686984421576 FB_IMG_1686984424229 FB_IMG_1686984427230 FB_IMG_1686984429936 FB_IMG_1686984349280 FB_IMG_1686984351397 FB_IMG_1686984353867 FB_IMG_1686984365045 FB_IMG_1686984412717

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |