គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចកម្លាំងរាជអាវុធហត្ថក្រុងខេមរភូមិន្ទបាប់ បាន ចោរជើងចាស់ពូកែលួចឆក់បន្លំ ឥឡូវអស់ល័ក្ខ

សមត្ថកិច្ចកម្លាំងរាជអាវុធហត្ថក្រុងខេមរភូមិន្ទបាប់ បាន ចោរជើងចាស់ពូកែលួចឆក់បន្លំ ឥឡូវអស់ល័ក្ខ

ខេត្តកោះកុង៖ ចោរស្រីវៀតណាមជើងចាស់ម្នាក់ ពូកែ លួចឆក់បន្លំអស់
ល័ក្ខត្រូវបានកម្លាំងរាជអាវុធហត្ថក្រុងខេមរ:ភូមិន្ទចាប់បានកំពុងធ្វើ
សកម្មភាពលួចបន្លំខ្សែក ទូរមាសក្នុងផ្សារ ដងទង់ ស្ថិតក្មុងភូមិ ១
សង្កាត់ដងទង់ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្មាំ ២០១៧ វេលាម៉ោង៨ និង
១០នាទីព្រឹក ។

លោកអនុសេនីយ៍ឯក ចន សុខុមកង រាជអាវុធហត្ថក្រុង បានអោយដឹងថា
ជនសង្ស័យដែលកម្លាំងលោកធ្វើការ ឃាត់ខ្លួននៅពេលនេះ គឺជាមុខ
សញ្ញាចាស់ដែលសមត្ថ កិច្ចតាមដានជាយូរមកហើយ ព្រោះជនរូបនេះ
ធ្លាប់ធ្វើសកម្មភាពលួចឆក់បន្លំ ជាច្រើនដងមកហើយ ក្នុងផ្សារដងទង់នេះ ។
ក្រោយពីសមត្ថកិច្ចការិយាល័យជំនាញអាវុធហត្ថក្រុងសាកសួរ ជនសង្ស័យ
បានសារភាពថាខ្លួន បានយកជញ្ជៀនការឡៃបន្លំដូរយកមាស ពិតចំនួន៥ជី
បានសម្រេច ហើយជន សង្ស័យបានធ្លាប់ធ្វើ សកម្មភាពលួចឆក់បន្លំជាច្រើន
ដងពិតប្រាកដមែន ។
ជនសង្ស័យមានឈ្មោះមៀន យីទៀង ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរមិនពិត
ប្រាកដ មានស្រុកកំណើត
កម្ពុជាក្រោម បច្ចុប្បន្មមានទីលំនៅ គឺឡូម៉ែតលេខ៩ ។

លោកអនុសេនីយ៍ឯក ចន សុខុម បានអោយដឹងទៀត ថា ដោយមាន
ការណែនាំចង្អុលបង្ហាញ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមាន
សុវត្ថិភាពកំលាំងជំនាញការិយាល័យប្រឆាំងបទល្មើសនៃទីបញ្ជាការកង
រាជអាវុធហត្ថខេត្ត សហការជាមួយកំលាំងកង រាជអាវុធហត្ថក្រុង ដឹកនាំ
ដោយរូបលោកផ្ទាល់ បានយកជនសង្ស័យមកបង្ហាញមុខ នៅល្ងាចថ្ងៃ
ដដែល វេលាម៉ោង០៣ និង០០នាទី បានអោយជនសង្សយ័ធ្វើកាយវិការ
សកម្មភាពដែលខ្លួនធ្លាប់ធ្វើកន្លងមក។

បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូន
ទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
ដោយង៉ែត សុគន្ធី

 

k002 k003 k004 k005 k006

 

 

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |