គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទើបចេញពីគុកថ្មីៗ បន្តរកស៊ីជួញដូរគ្រឿងញៀន ត្រូវនគរបាលចាប់ចូលគុកវិញ

ទើបចេញពីគុកថ្មីៗ បន្តរកស៊ីជួញដូរគ្រឿងញៀន ត្រូវនគរបាលចាប់ចូលគុកវិញ

ប៉ៃលិន ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត
ប៉ៃលិន បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបានស្រ្តីវ័យ
កណ្តាលម្នាក់ ដែលទើបតែនឹងចេញពីពន្ធនាគារថ្មីៗ លុះមិនរាងចាលបន្តរកស៊ីជួញដូរថ្នាំ
ញៀនដដែល ក៏ត្រូវនគរបាលចាប់ឃាត់ខ្លួនញាត់ចូលគុកវិញម្តងទៀត ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យ ដែលនគរបាលធ្វើការឃាត់ខ្លួន ឈ្មោះ  ហ៊ុយ ច្រឹប
ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ មុខរបរមិនពិតប្រាកដ ដោយទើបតែចេញពី
ពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពីបទចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវ
ជាប់ពន្ធនាគារអស់រយៈពេល៣ឆ្នាំ ។
ប្រភពបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលបានរកឃើញ
វត្ថុតាង គ្រឿងញៀន ប្រភេទយ៉ាម៉ា (WY)  ពណ៌លឿង ចំនួន៥៩៩គ្រាប់ និងម្សៅ
ពណ៌សថ្លា (ម៉ាទឹកក) ចំនួន៩កញ្ចប់ធំ ព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿងផងដែរ ។
ប្រភពដដែលបញ្ជាក់ទៀតថា ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ ហើយមានកា
រចង្អុលបង្ហាញពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិនទើប
នគរបាល បានចុះទៅធ្វើការឆែកឆេរផ្ទះជនសង្ស័យរូបនោះភ្លាមៗ ក៏ប្រទះឃើញវត្ថុតាង
ថ្នាំញៀនមួយចំនួនធំ ទើបធ្វើការចាប់ឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើតែម្តង ។
ចំណែកស្រ្តីជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានរកស៊ីជួញដូរថ្នាំញៀន
ពិតប្រាកដមែន ដោយលក់ចែកចាយឱ្យមនុស្សក្មេងចាស់ប្រុសស្រីមកពីតាមភូមិនានា
ទិញយកទៅប្រើប្រាស់ ហើយលក់១គ្រាប់ តម្លៃ២ម៉ឺនរៀល ។ តែខណះទើបនឹងទិញមក
ពីឈ្មួញ មិនទាន់លក់អស់ផង ស្រាប់តែត្រូវនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែសាកសួរ និងរៀបចំ
កសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមមសាលាដំបូងខេត្ត ឱ្យចាត់ការ
តាមនិតិវិធីច្បាប់ ៕

bb002 bb004 bb0011 bb033

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |