ក្រុងតាខ្មៅ ៖ ថ្លែងក្នុងពិធី បើកការដ្ឋាន ជួសជុលផ្លូវ ចាក់បេតុង ប្រវែង២.៨០០ម៉ែត្រ ទទឹង ៦ម កំរាស់០,១៥ម និងដាក់លូចំនួន២ខ្សែ ស្ថិតនៅ ភូមិលេខ១ក និងភូមិលេខ១ខ សង្កាត់ស្វាយរលំក្រុងតាខ្មៅ នៅថ្ងៃទី១៦ ខែសីហា នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន ក្រើនរំលឹក អាជ្ញាធរ គ្រប់មូលដ្ឋាន ក្រុងស្រុក ត្រូវចុះមើលផ្លូវខូច និងត្រូវជួសជុល ជាប់ជាប្រចាំ ដើម្បីសំរួលដល់ ការធ្វើដំណើរ និងងាយស្រួល ដឹកកសិផល ដែលប្រជាពលរដ្ឋ ផលិតបាន ទៅកាន់ទីផ្សារ ។
ឯកឧត្ដម អភិបាលខេត្ត គូសបញ្ជាក់ថា៖ ការជួសជុលផ្លូវបេតុងនាពលនេះ គឺស្របតាមគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញ នូវគោលនយោបាយ ៤ចំណុច ដើម្បីអភិវឌ្ឍប្រទេសជាតិ នោះគឺ«មនុស្សផ្លូវ ភ្លើង ទឹក»។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ មានផ្លូវមាន គឺមានក្តីសង្ឃឹម ដោយឯកឧត្ដមចាត់ទុកថា៖ ផ្លូវ ជាក្បាលម៉ាសុីន ជំរុញកំណើន សេដ្ឋកិច្ចជាត់ិ អោយមានការរីកចំរើន។
ទន្ទឹមនិងនោះ ឯកឧត្ដម អភិបាល ខេត្ត បានសំណូមពរ ប្រជាពលរដ្ឋ ដែលរស់នៅ ជាប់ផ្លូវ ដែលកំពុងសាងសង់ សូមចូលរួមសហការ ជាមួយអាជ្ញាធរ សម្រួលដល់ ការសាងសង់ ផ្លូវបេតុងមួយនេះ ឱ្យសម្រេចបាន តាមផែនការគ្រោងទុក។
ដោយឡែកចំពោះក្រុមហ៊ុនដែល ទទួលម៉ៅការសាងសង់ ត្រូវអនុវត្តតាមកិច្ចសន្យា សាងសង់ប្រកបដោយ ស្តង់ដារបច្ចេកទេស ត្រឹមត្រូវ ធានាជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែង៕
0
ឯកឧត្ដមគង់សោភណ្ឌ័ ក្រើនរំលឹក អាជ្ញាធរ គ្រប់មូលដ្ឋាន ត្រូវចុះមើលផ្លូវខូច និងត្រូវជួសជុលជាប្រចាំ ដើម្បីសំរួលដល់ ការធ្វើដំណើរ របស់ពលរដ្ឋ នៅមូលដ្ឋាន
Filed in: ព័ត៌មានជាតិ