ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០១៧ព្រះសង្ឃជិត៣០០អង្គបានប្រារព្វធ្វើពិធី រាប់បាត្រ
ឧទ្ទិសកុសល់ដល់អ្នកស្លាប់នៅលើស្ពានមេគង្គ នឹងនៅលើផ្លូវជាតិលេខ៩ដោយសារគ្រោះ
ថ្នាក់ចរាចរណ៍ ដោយមានពុទ្ធបរិសទ្ទជិតឆ្ងាយអញ្ចើញចូលរួមរាប់បាត្រជាច្រើន នឹង
ឧទ្ទិសកុសលយកផល្លានិសង្ឃរៀងៗខ្លួន នឹងមន្ត្រីអ្នកមុខអ្នកការកងកម្លាំងអញ្ចើញចូលរួម
ធ្វើចរាចរណ៍ ការពារសន្តិសុខក្នុងពិធីរាប់បាត្រនេះផងដែរ ដែលប្រារព្ឋនៅលើស្ពាន
មេគង្គតែម្តងស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ នឹង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង។
លោកតាអាចារ្យ បានឲ្យដឹងថា ក្នុងការធ្វើពិធីរាប់បាត្រដែលមានព្រះ
សង្ឃនិមន្តចូលរួមរាប់បាត្រជិត៣០០អង្គក្នុងខេត្ត ដោយផ្តើមចេញពីព្រះអង្គព្រះ
នាមពុទ្ធ យ៉ាំ ព្រះអនុគុណខេត្តនឹងធម្មការខេត្តនឹងស្រុក ព្រមទាំងគណៈកម្មការ
ពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល បានមូលមតិគ្នាជាឯកឆន្ទធ្វើពិធីនេះឡើង
គោលបំណង ដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅលើស្ពានមេគង្គនឹងកំណាត់ផ្លូវជាតិលេខ៧ ដើម្បីឲ្យខ្មោចដែលស្លាប់នោះ
បានទទួលនូវការឧទ្ទិសនេះផង នឹងរំងាប់នូវគ្រោះចង្រៃទាំងឡាយដែលមាន
នោះឲ្យសាបសូន្យទៅកុំឲ្យមានគ្រោះថ្នាក់ឬគ្រោះចង្រៃចូលមកបៀតបៀន
ដល់បងប្អូនប្រជាជនខ្មែរនឹងពុទ្ធបរិសទ្ធទាំងអស់ដែលធ្វើដំណើរលើផ្លូវនឹង
លើស្ពាននេះ ហើយឲ្យទេវតាឆ្នាំថ្មីឆ្នាំរការជួយថែរក្សាឲ្យជួបតែសំណាងល្អ
នឹងសេចក្តីសុខគ្រប់គ្នាគ្រប់ក្រុមគ្រួសារ៕ ដោយ ” វង្ស សុភី”