ខេត្តកណ្តាល៖ តាមផែនការ គ្រោងទុក ខេត្តកណ្តាល គ្រោងរៀបចំ ពិធីប្រណាំងទូក ក្រុងតាខ្មៅ ដើម្បីចូលរួម អបអរសាទរ ព្រះរាជពិធី បុណ្យ អំុទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ។
នេះជាប្រសាសន៍ លើកឡើង របស់ ឯកឧត្ដម គង់សោភណ្ឌ័ អភិបាលខេត្ត កណ្តាល ខណៈឯកឧត្ដម ដឹកនាំប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅ អនុវត្តបន្ត ការងារសម្រាប់ខែតុលា ឆ្នាំ២០២៣ ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅសាលាខេត្តនា ព្រឹកថ្ងៃទី៩ ខែតុលា នេះ ។
មានប្រសាសន៍ នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹក ដល់គ្រប់ គណៈកម្មការ និងអនុគណៈកម្មការ ក្រោយបានចេញសេចក្តី សំរេចរួចហើយ ត្រូវត្រៀមរៀបចំពិធី ប្រណាំងទូក តាមមុខព្រួញ និមួយៗ ឱ្យប្រព្រឹត្តទៅ ដោយរលូន ពិសេសផ្តោត សំខាន់លើ កិច្ចការពារ សន្តិសុខ សុវត្ថិភាព និងថែរក្សា សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ឲ្យបានប្រសើរ ។
បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត ក៍បានណែនាំ ផងដែរដល់ ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត អាជ្ញាធរ គ្រប់មូលដ្ឋាន ត្រូវត្រៀមចូលរួម បុណ្យកឋិនទាន របស់រដ្ឋបាលខេត្ត នាពេលខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា៖ ឆ្នាំនេៈខេត្តកណ្តាល បានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្ក បរិយាកាសទាក់ទាញ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ខេត្តនឹងរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុក ជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក រៀបចំបាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំ
តន្ត្រីសមយ័ ដែលមានតារា ចំរៀង ល្បីៗ ចូលរួមផងដែរ។
អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញាំងអោយ ព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដ ទៅ ដោយរលូន និងជោគជយ័ ពិសេស ត្រូវចូលរួម ថែរក្សា អានាម័យបរិស្ថាន ប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់៕
0
ខេត្តកណ្តាល គ្រោងរៀបចំ ពិធី ប្រណាំងទូក នៅក្រុងតាខ្មៅ នៅថ្ងៃទី២៩តុលា ឆ្នាំ២០២៣ ខាងមុខ
Filed in: ព័ត៌មានជាតិ