ខេត្តព្រះវិហារ៖ បើយោងតាមប្រភពអាចយកជាការបានលួចខ្សឹបប្រាប់ថា
អ្នកសារព័ត៌មានថា មានរថយន្តយីឌុប ចំនួនពីរគ្រឿងបាន
ដឹកឈើកំពុងតែធ្វើចារាចរណ៍ដឹកជញ្ជូនឈើខុសច្បាប់ចេញយ៉ាងរលូន
ទាំងយប់ឆ្លងកាត់តាមទឹកដីនៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
ដើម្បីយកទៅលក់នៅតាមបណ្តាខេត្តនានាៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
បានយ៉ាងរលូន។ បើយោងតាមប្រភពប្រជាពលរដ្ឋនៅខេត្ត ព្រះវិហារបាន
ឲ្យអ្នក ព័ត៌មានដឹងថាក្រុមហ៊ុនមួយនេះ សព្វថ្ងៃនេះ កំពុងតែធ្វើសកម្មភាព
កាប់បំផ្លាញព្រៃឈើ និងធ្វើចារាចរណ៍ ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ
ដោយអាងទៅលើ ឧកញ៉ា ចិន ដែលជាអ្នករត់ការស៊ីសងតាម
ផ្លូវជាមួយមន្ត្រីជំនាញឬក៍សម្ថកិច្ចឃុបឃិតជាលក្ខណះប្រព័ន្ឋនៅតាមដងផ្លូវ
ពាក់ព័ន្ឋនៅក្នុងករណីនេះដែរប្រភពនោះបានបង្ហើបទៀតថាលោក ឧកញ៉ា ម្នាក់ឈ្មោះថា ចិន
នគាត់មានតួនាទីជាមន្រ្តីpmម្នាក់ទៀតផងដែរ។ ប៉ុន្តែប្រភពមិន
បានបង្ហើបប្រាប់ថាធ្វើការនៅអង្គភាពណានោះកន្លែងណានោះ។ រឿងរ៉ាវដូច
បានរៀបរាប់ខាងលើនេះហើយបានជាក្រុមហ៊ុនមួយនេះហ៊ានធ្វើសកម្មភាព
កាប់បំផ្លាញព្រែឈើនិងដឹកឈើចេញបានយ៉ាងរលូន។
ពាក់ព័ន្ឋក្នុងរឿងនេះប្រភពជាពលរដ្ឋបាននាំគ្នានិយាយថា បញ្ហារឿងឈើនេះដែល
ក្រុមឈ្មួញមួយក្តាប់តូចកំពុងតែធ្វើព្យុះធ្វើភ្លៀង ពួកគាត់ សូមសំណូនពរដល់ ឯក ឧត្តម
នាយឧត្តមសេនីយ៍ សៅ សុខា ជួយមានវិធានការណ៍ទៅលើក្រុម ឈ្មួញដែលកំពុងតែ
បំផ្លាញព្រៃឈើយ៉ាងរង្គាលនេះផងទាន ហើយ ហើយប្រភពនោះបានបន្តទៀត ថា
បើឲ្យពួកគាត់ពឺងទៅលើ អភិបាលខេត្តទាំងពីរ ខេត្ត ហាក់ពុំទាន់ឃើញមានចំណាត់ការ
ឲ្យបានម៉ត់ចត់នៅឡើយទេ ដោយ ហេតុពពួកគាត់ថា មួយថ្ងៃៗឃើញតែឈ្មួញនៅដឹក
ជញ្ជូនឈើទាំងយប់ទាំងថ្ងៃដដែល ។ជាពិតណាស់ ស្ថាប័នថា្នក់ក្រោមជាតិគួរតែ អនុវរត្ត
ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពូជាដែលមាន សម្តេចតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែល សម្តេចតែងតែការពារផលប្រយោជន៍
ព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិដ៏កម្រមួយនេះ។ គេហទំព័រព្រះវិហារ
នឹងព្យាយាមសុំលេខទូរស័ព្ទរបស់លោក ឧកញ៉ាចិន ដើម្បីសុំការបំភ្លឺ ពីគាត់
ប៉ុន្តែដោយគ្មានលេខទូរស័ព្ទ របស់ លោក ឧកញ៉ាចិន៕
(គេហទំព័រព្រះវិហាររងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ឋ )៕