គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាលខេត្តកណ្តាល បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី២៩ ខែតុលា នៅក្រុងតាខ្មៅ

អភិបាលខេត្តកណ្តាល បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី២៩  ខែតុលា នៅក្រុងតាខ្មៅ

ខេត្តកណ្តាល÷ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​ ខេត្តកណ្តាលនឹងមានព្រឹត្តិកាណ៏ដ៏ធំមួយ​ បំរេីអោយការកំសាន្តរីករាយជូនប្រជាពលរដ្ឋ​ និងភ្ញៀវអន្តរជាតិ​ នោះគឺពិធិអុំទូកបណ្តែតប្រទីប​ នៅមាត់ទន្លេបាសាក់​ ក្រុងតាខ្មៅ​។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូកនៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួន ទទួលបាន លទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមអភិបាលបានរំលឹក ដល់គ្រប់អនុគណៈកម្មការទាំងអស់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជា អនាម័យ សម្រាមបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យ នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនា ជាពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមបានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវចូលរួមក្នុងពិធីនេះទាំងអស់គ្នា ព្រោះពិធីបុណ្យអុំទូកថ្នាក់ខេត្ត ត្រូវតែមានការចូលរួមពី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំ ដើម្បីរួមគ្នាបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ កម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព។

សូមជម្រាបថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង មានចំនួន ៧៥ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិ នារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៤ទូក, ទូកអុំ បុរស ចំនួន ៣៤ទូក និងទូកចែវបុរស ចំនួន ០៥ទូក ។ មានកម្លាំងអុំចំនួន ៣៥៤៦នាក់ កម្លាំងត្រៀម ចំនួន ៦៦៣នាក់ សរុបរួម ចំនួន ៤២០៩នាក់ ។ ការប្រណាំងមានចំនួន ៣លើកគឺព្រឹក ១លើក និងរសៀល ២លើក។

ក្នុងប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹងដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។FB_IMG_1697788327412 FB_IMG_1697788332114 FB_IMG_1697788362858 FB_IMG_1697788385763 FB_IMG_1697788372363 FB_IMG_1697788410111 FB_IMG_1697788348011 FB_IMG_1697788381462

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |