គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។IMG_20231022_075820_200 IMG_20231022_075832_658 IMG_20231022_075832_241 IMG_20231022_075832_589 IMG_20231022_075831_823 IMG_20231022_075832_080 IMG_20231022_075832_220 IMG_20231022_075831_909

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |