គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រមទាំងសហការី និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់ព្រែកខ្សេវ ព្រែកឡុង និងនៅតំបន់ទំនប់៩៦ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រមទាំងសហការី និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់ព្រែកខ្សេវ ព្រែកឡុង និងនៅតំបន់ទំនប់៩៦ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រមទាំងសហការី និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់ព្រែកខ្សេវ ព្រែកឡុង និងនៅតំបន់ទំនប់៩៦ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសចុះពិនិត្យនេះផងដែរ ក្រុមការងារបានធ្វើការ កាយផ្តាច់មុខទឹកនៅតំបន់ព្រែកឡុង ដើម្បីរំដោះទឹកចូលទន្លេបាសាក់ បញ្ជាសការជន់លិចក្នុងតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ។

បន្ទាប់ពីពិនិត្យស្ថានភាពទឹកជំនួនរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមកតាំងលំនៅ នៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់៩៦ ដែលមានប្រជាពលរដ្ឋចំនួន៣០ គ្រួសារមកស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសក្មេងតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរទឹកឡើយ ជាមួយគ្នានេះផងដែរសូមថែរក្សាសុខភាព តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ប្រជាពលរដ្ឋដែលមកតាំងលំនៅនៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់៩៦នេះ ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគពីរដ្ឋបាលក្រុងតាខ្មៅ ជាមួយគ្នានេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំដាក់ធុងទឹកស្អាតចំណុះ១០០០លីត្រ ចំនួន ៥ ធុង និងបានដាក់អំពូលសូឡាចំនួន ៥ ដើមផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានឱ្យដឹងទៀតផងដែរថា អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយសូមស្នើបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរ៕IMG_20231022_164358 IMG_20231022_164422 FB_IMG_1697963285258 FB_IMG_1697963272891 FB_IMG_1697963150353 FB_IMG_1697963167853 FB_IMG_1697963195969 FB_IMG_1697963157947

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |