គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សាច់ព្រៃត្រូវបានបង្ក្រាបដោយអង្គការដៃគូសម្ព័ន្ឋមិត្តវាយអេដ៍ តែមិន ត្រូវបានបង្ក្រាបទេឈ្មួញទាំងនោះដោយមានការលក្ខបាំងពីមន្ត្រីមូលដ្ឋាន

សាច់ព្រៃត្រូវបានបង្ក្រាបដោយអង្គការដៃគូសម្ព័ន្ឋមិត្តវាយអេដ៍ តែមិន ត្រូវបានបង្ក្រាបទេឈ្មួញទាំងនោះដោយមានការលក្ខបាំងពីមន្ត្រីមូលដ្ឋាន

ស្ទឹងត្រែង៖ អង្គការដៃគូសម្ព័នមិត្តសត្វព្រៃចុះឆ្មក់បង្ក្រាបឈ្មួញរកស៊ីលក់សាច់
សត្វព្រៃដុះស្លែម្តងទៀតហើយ ធ្វើឲ្យភ្ញាក់ផ្អើលដល់អាជីវករលក់ដូរក្នុងផ្សារនឹង
ក្រុមម៉ូតូឌុប បង្ក្រាបបានសាច់សត្វព្រៃជាង១០០គីឡូចំនួនបួនកន្លែង ឯម្ចាស់ដឹង
ខ្លួនរត់គេចបាតជើងសព្រាតនៅព្រឹកថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០១៧ វេលាម៉ោង៨.៥០
នាទីព្រឹក ស្ថិតក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង  ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុង
ខេត្តស្ទឹងត្រែង។

លោកម៉ិន មង្គល ប្រធានក្រុមអន្តរាគមន៍អង្គការសម្ព័នមិត្តវាយអេដ៍សត្វព្រៃ បាន
ឲ្យដឹងថាការចុះឆ្មក់បង្ក្រាបនេះគឺក្រុមការងារសម្ព័ន្ឋមិត្តរបស់លោក មិនអាចឲ្យមន្ត្រី
ជំនាញមូលដ្ឋានដឹងមុននោះទេពេលលោកចុះឆ្មក់បង្ក្រាប ដើម្បីឈានដល់បង្ក្រាប
អ្នករកស៊ីរបរសត្វព្រៃនេះ យកមកចាត់ការទៅតាមច្បាប់ដែលខ្លួនបានប្រព្រឹត្តិ
ចំណែកសាច់សត្វព្រៃដែលបង្ក្រាបបានខាងលើរួមមាន

១.សាច់ជ្រូកព្រៃ៨០គីឡូ ២.សាច់ប្រើសស្រស់៨១គីឡូ ៣.សាច់ឈ្លូសស្រស់៥គីឡូ
៤.ងៀតប្រើស៣គីឡូ ៥.ក្រពះប្រម៉ាគ្រៀមចំនួនប្រាំ =សរុប១៦៩.៥០គីឡូគ្រាម ហើយ
លោកបន្តទៀតថាៈ ចំណែកមនុស្សដែលជាអ្នករកស៉ីលក់សាច់ព្រៃដុះស្លែនោះមិនត្រូវ
បានបង្ក្រាបនោះទេ ព្រោះឈ្មួញទាំងនោះដឹងខ្លួនមុនបានរត់គេចជ្រកតាមមនុស្សច្រើន
ចង្អៀត មិនអាចធ្វើការឃាត់ខ្លួនយកមកដាក់ទោសបានទេ។បើមន្ត្រីសម្ព័ន្ឋមិត្តម្នាក់បាន
បង្ហើបប្រាប់ឲ្យដឹងថាៈ ទាល់តែមានកិច្ចសហការពីរមន្ត្រីមូលដ្ឋានព្រោះពួគគេស្គាល់ច្បាស់
អំពីអត្តសញ្ញាណនឹងអស័យដ្ឋានរបស់ឈ្មួញទាំងនោះ បើមិនដូច្នេះទេដូចប្រជាពលរដ្ឋ
បានថាចាប់រួចលក់វិញលើសដើម ពេលដែលក្រុមការងាររបស់លោកចាកចេញទៅវិញ
ពេលខ្លះកប់ហើយកាយយកមកលក់ឲ្យឈ្មួញដដែលវិញ មានតែធ្វើវិធីដុតកំទេច កប់ចាក់
ប្រេងទើបមិនអាចកាយវិញបាន ។

ចំណែកលោកហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់បានប្រាប់អ្នកសារ
ព័ត៌មានយើងថា: ក្រោយពីដឹងថាមានអង្គការសម្ព័នមិត្តសត្វព្រៃចុះបង្ក្រាបសត្វព្រៃនៅក្នុងផ្សារ
សាមគ្គី លោកហ៊ុន ប៊ុនអឿនបែជាឆ្លើយបង្វែដានថាលោកអត់ដឹងទេ គេចុះមកមិនសហការ
ហើយមិនប្រាប់លោកដែរ ប្រហែលជាគេដឹកយកទៅភ្នំពេញហើយមើលទៅ ក្រោយមកក្រុម
ការងារយើងបានខលទៅលោកលៀង សេង ប្រធានមន្ទីកសិកម្មខេត្តទើបដឹងថាសត្វព្រៃដែល
អង្គការសម្ព័នមិត្តសត្វព្រៃបង្ក្រាបបានទាំងនោះ យកទៅកប់ចោល នៅថ្នាលបណ្តុះកូនឈើអូរ
ពងមាន់។

គួរបញ្ចាក់ សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ហាក់បីដូចជាមានអ្វីលាក់បាំង នឹងអ្នកសារព័ត៌មាន
យើងនឹងមហាជនព្រមទាំងថ្នាក់ដឹកនាំរបស់គាត់ទៀតផង ព្រោះជាក់ស្តែងឃើញតែសត្វព្រៃលក់
ពេញផ្សារជារៀងរាល់ថ្ងៃ គ្មានអ្នកបង្ក្រាបនោះទេសូម្បីតែគាត់ដើរជំពប់បជើងដូលក៍គាត់ អត់ខ្វល់
ដែរសំខាន់គាត់ថាអ្នកស្រុកក្នុងខេត្តធ្វើមិនកើតទេ ទុកឲ្យគេមកពីចម្ងាយធ្វើទៅ៕

s00033 soo222

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |