គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីនៅខត្តមណ្ឌលគិរី ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងជូនពរប្រឡងជាប់និទ្ទេសល្អៗ ទាំងអស់គ្នា

ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីនៅខត្តមណ្ឌលគិរី ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងជូនពរប្រឡងជាប់និទ្ទេសល្អៗ ទាំងអស់គ្នា

មណ្ឌលគិរី៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានមានប្រសាសន៍នៅក្នុង ពិធីកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក នាយករដ្ឋបាលខេត្ត លោក ស្នងការរងនគរបាលខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការប្រឡងនាថ្ងៃទី១ នៅបរិវេណមណ្ឌលប្រឡង មានភាពល្អប្រសើរ និងមានបេក្ខជនអវត្តមានចំនួន ៥នាក់ ស្រី ២នាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា (អ្នកចេះ គឺជាប់)។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជន បេក្ខនារីសរុបចំនួន ៦៤២នាក់ ស្រី ៣៧០នាក់ ក្នុងនោះ បេក្ខជន ជាជនជាតិដើមភាគតិច ២២៣នាក់ ស្រី ១២២នាក់ មានមណ្ឌលសរុប ០២មណ្ឌល និងបន្ទប់សរុប ២៧បន្ទប់ ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រសង្គម សរុបចំនួន ៥៨០នាក់ ស្រី ៣២៧នាក់ ក្នុងនោះ បេក្ខជនស្វ័យរិនចំនួន ៣៤នាក់ ស្រី ២២នាក់ និងស្វ័យរិនបំពេញវិជ្ជា ០២នាក់ ស្រី ០១នាក់ ស្មើនឹង ២៤បន្ទប់ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ៦២នាក់ ស្រី ៤៣នាក់ ស្មើនឹង ០៣បន្ទប់ និងគណៈកម្មការមេប្រយោគ ប្រឡងសរុបចំនួន ៨៧នាក់ ស្រី ២៤នាក់។ លោក បន្ថែមថា ចំពោះការប្រឡងឆ្នាំនេះ មានបេក្ខជនអវត្តមានសរុប ០៥នាក់ ស្រី ០២នាក់ ក្នុងនោះបេក្ខជនចំណេះដឹងទូទៅអវត្តមានចំនួន ០១នាក់ បេក្ខជនស្វ័យរិនអវត្តមានចំនួន ០៤នាក់ ស្រី ០២នាក់។ លោក បញ្ជាក់ថា ការប្រឡងនេះ មានការរៀបចំតឹងរឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង ២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជន មានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានទេ ដោយការប្រលងគឺបេក្ខជនត្រូវ បង្ហាញសមត្ថភាពពិតៗ។ នៅក្នុងបរិវេណមណ្ឌលប្រឡង ឃើញថាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃពីបេក្ខជន ដើម្បីកាពារសុវត្ថិភាពលើមធ្យោបាយ បន្ថែមលើសនេះ នៅក្នុងបរិវេណមណ្ឌលប្រឡង ក៏មានកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏ត្រូវមានវត្តមាន នៅទីនោះថែមទៀតផង។
សូមបញ្ជាក់ថា ចំពោះបេក្ខជន បេក្ខនារី ដែលមកពីបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី ដែលត្រូវមកប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី គឺមានផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងខេត្ត បានផ្តល់ជូនបន្ទប់ស្នាក់នៅដោយឥតគិតថ្លៃ និងខ្លះទៀត បញ្ចុះតម្លៃជូន ដើម្បីជួយសម្រួលការលំបាកដល់បេក្ខជន បេក្ខនារីផងដែរ៕IMG_20231107_161355_382 IMG_20231107_161355_028 IMG_20231107_161354_810 IMG_20231107_161354_866 IMG_20231107_161355_137 IMG_20231107_161354_520 IMG_20231107_161354_967 IMG_20231107_161354_946 IMG_20231107_161354_590 IMG_20231107_161355_294

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |