ខេត្តរតនះគីរី ៖មេឈ្មួញឈើដែលល្បីឈ្មោះខាងទិញព្រៃសហគមន៍រាប់ពាន់ហត្ថចាប់ពី
ស្រុអូយ៉ាដាវរហូតមកទល់និងស្រុកលំផាត់ កំពុងតែរងនូវការកាប់បំផ្លាញយ៉ាងរង្គាលរង្គំ
មិនមានស្ថាប័នពាក់ព័ន្ឋណាមានវិធានការណ៍បង្ក្រាបឡើយ ព្រៃសហគមន៍ដែលឈ្មួញ
កំពុងតែបំផ្លាញនោះ គឺ ស្ថិត នៅ ស្រុក អូរយ៉ាដាវនិង ស្រុកលំផាត់។
បើតាមកម្មកររកស៊ីកាប់ឈើក្នុងព្រៃសហគមន៍នេះបានលួចប្រាប់ថា នៅក្នុងព្រៃនោះមាន
កម្មករជាច្រើនដើម្បីកាប់ឈើទុកដឹកចេញទៅប្រទេសវៀតណាម ហើយប្រភពកម្មករនោះ
បានបន្តទៀតថា ស្ថាប័នពាក់ព័ន្ឋ មន្រ្តីជំនាញ ក៏ដូចជាបរិស្ថានត្រូវបានថៅកែឈើបង់លុយ
ជូនអស់ហើយ ប៉ុន្តែ កម្មករនោះមិនបានប្រាប់ថា ថៅឈើរបស់ខ្លួនមានឈ្មោះអ្វីនោះទេ
ហើយបានបន្តថាចាំប្រាប់នៅពេលក្រោយ។បើតាមប្រភពពីមន្រ្តីបរិស្ថានម្នាក់បានបង្ហើបប្រាប់ថា
បច្ចុប្បន្នមានឈ្មួញឈើពិតជាមានមែន ក៏ប៉ុន្តែមានការលួចលាក់ ភាគច្រើនកម្មករអាឈើនៅពេលយប់
ដោយសារនៅពេលថ្ងៃមានគេដឹងឮច្រើន។
ការទិញព្រៃសហគមន៍ហើយដាក់កម្មករនិងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះមានទាំង
ជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់នៅក្នុងព្រៃដើម្បីកាប់ឈើដឹកទៅប្រទេសវៀត
ណាម និង អូរយ៉ាដាវស្រុកលំផាត់ខេត្តរតនគីរីយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ច
ណាហ៊ានប៉ះពាល់សូម្បីតែយកភ្នែកមើលក៍មិនហ៊ានផង បើតាមប្រភពពីប្រជាពលរដ្ឋ
លួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថាសព្វថ្ងៃនេះមេឈ្មួញដុះស្លែកំពុងតែនាំគ្រឿងចក្រ
ជាច្រើនគ្រឿងនិងដាក់កម្មករថែមយ៉ាងច្រើនដើម្បីកាប់យកឈើអោយឆាប់អស់ក្នុងពេល
ឆាប់ៗកុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសារដែលគេថាសង្ស័យមាន
ការឃុបឃិតគ្នាជាលក្ខណះប្រព័ន្ឋស្រុកលំផាត់និងអូរយ៉ាដាវហើយឈើដែលកាប់ហើយត្រូវបានដឹក
ជញ្ជូនទៅប្រទេសវៀតណាមយ៉ាងរលូនសមត្ថកិច្ចជាច្រើននាំគ្នាបិទភ្នែក។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ប្រចាំខេត្ត រតនគីរីបានរាយការណ៍មកថាចាប់តាំងពីចូលឆ្នាំ
ចិនរួចមកមេឈ្មួញរូកំពុងខិតខំបង្កើតបទល្មើសយ៉ាងខ្លាំង រីឯសមត្ថកិច្ចពាក់ព័ន្ឋមិនខ្វល់
សំខាន់ដេកចាំយកតែលុយទៅបានហើយ សេចក្តីរាយការណ៍នេះបន្តឲ្យដឹងទៀតថា
អនាគតទៅព្រៃឈើនេះនិងរលាយហិនហោចដោយសារតែ ក្រុមឈ្មួញពីរ ទៅបីនាក់កាប់បំផ្លាញ
ខេ្ទចខ្ទីគ្មានសល់អ្វី កុំថាឡើយមេឈើ សូម្បីតែ ទួតឈើក៏ងាប់ដែរ ពីព្រោះក្រុមឈ្មួញមិនមែនយក
ពូថៅទៅកាប់ទេគឹអានិង ម៉ាស៊ីនត្រង់ស៊ីន័រឯនោះ ។ ប្រភពមួយចំនួនទៀតបានលើកឡើងថាគេឃើញ
មានឈ្មួញឈើដឹកជញ្ជូនឈើបានរាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយ។ក្នុងការដឹក
ជញ្ជូនឈើប្រណិតដល់ព្រំដែនវៀតណាម មិនដែលឃើញមន្រ្តីជំនាញមេព្រៃតាមស្រុកខេត្តឃាត់ ឬទប់
ស្កាត់ទេ។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរីបានប្រាប់តាមទូរស័ព្ទថា បើសិនជាមែន គេនិងធ្វើរបាយ
ការណ៍ហើយលោកបានបន្តទៀតថា ខណះពេលនេះលោកកំពុងជាប់ប្រជុំនៅឯខេត្តសៀមរាបផងដែរ។
ប្រជាពលរដ្ឋនៅខេត្តរតនគីរីសុំអំពាវនាវដល់ ឯក ឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹង
ឯក ឧត្តម សៅ សុខាឡើយ ។ហើយប្រជាពលរដ្ឋគាត់ថា បើគ្មានឯក ឧត្តមទាំងពីរនាក់នេះទេ គាត់អស់សង្ឃឹម
ទៅលើ អាជ្ញាធរខេត្ត ស្រុកក្រុង និយាយរួម គឺស្ថាប័នពាក់ព័ន្ឋនៅខេត្ត រតនគីរីនេះតែម្តង៕(លេខក្រោយដាក់ឈ្មោះមេឈ្មួញ)