ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថាមានទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែង និងល្បែងជាច្រើនទៀត នៅក្នុងផ្សារចិន ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត (ពោល) មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
មហាជននៅរស់នៅក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ជួបជុំប្រមូលផ្ដុំគ្នាសុទ្ធតែជនជាតិចិន ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ ខណៈ អាជ្ញាធរមានសមត្ថកិច្ច មិនអនុវត្តន៌ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានី ខេត្ត។ តើមកហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ.?។
ករណីនេះមហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែង និងល្បែងជាច្រើនទៀត នៅក្នុង ផ្សារចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះផងទាន។
អង្គភាពសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕