គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ!

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ!

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។

នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖
១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ
២-ជំរុញការកៀគរថវិកា ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ ដើម្បីសកម្មភាពឆ្លើយតបនឹងការកាត់បន្ថយ និងការបន្សាំនៃការប្រែប្រួលអាកាសធាតុ
៣-ការជំរុញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល
៤-ជំរុញមូលនិធិនៃការបាត់បង់និងខូចខាត ជួយដល់ប្រជាសហគមន៍ រងគ្រោះដោយការប្រែប្រែប្រួលអាកាសធាតុ
៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព, និងការផ្លាស់ប្ដូរបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃឆ្នាំនេះ បានបង្ហាញអំពីប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអសកាសធាតុ ក្រោមពាក្យស្លោក «ធ្វើច្រើន និយាយតិច more actions, less words» ដែលខ្លឹមសារទាំងអស់នេះ ពិតជាស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីថាមពលស្អាត និងការអភិវឌ្ឍដោយចីរភាព អនុលោមតាមការអំពាវនាវរបស់កម្ពុជា «និយាយផង ធ្វើផង» ដែលយើងកំពុងអនុវត្ត៕IMG_20231201_193701 IMG_20231201_192951_735 IMG_20231201_192951_705 IMG_20231201_192951_224 IMG_20231201_192951_232 IMG_20231201_192951_127 IMG_20231201_192951_814 IMG_20231201_192951_892 IMG_20231201_192951_334 IMG_20231201_192951_484

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |