គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កងរាជអាវុធហត្ថខេត្តកោះកុងឃាត់ខ្លួនជនសង្ស័យ ម្នាក់រួមទាំងថ្នាំញៀនចំនួន១៨កញ្ចប់ និង១កញ្ចប់ធំ

កងរាជអាវុធហត្ថខេត្តកោះកុងឃាត់ខ្លួនជនសង្ស័យ  ម្នាក់រួមទាំងថ្នាំញៀនចំនួន១៨កញ្ចប់ និង១កញ្ចប់ធំ

ខេត្តកោះកុង៖កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំផ្ទាល់
ដោយលោក នួន វុត្ថា មេបញ្ជាការរង ទទួលការងារយុត្តិធម៌និង
មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីថុង ណារ៉ុង
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តន៍វិធានការណ៍
ញ៉ុះញ៉ុង នៅចំនុចបន្ទប់ជួលក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ក្រុងខេមរះភូមិន្ទ ដើម្បីបង្ក្រាបក្រុមជួញដូរនិងប្រើ ប្រាស់នូវ
សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួន បានជនសង្ស័យ
ចំនួន១នាក់ នៅទី14 ខែកុម្ភះ ឆ្នាំ2017  វេលា15-40នាទី
នួន វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានថ្លែង
អោយដឹងថា ជនសង្ស័យដែលកម្លាំង អាវុធហត្ថធ្វើការ
ឃាត់ខ្លួនមានឈ្មោះ អ៊ុំ ចំរើន ហៅម៉ាប់ ភេទប្រុស អាយុ
៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំ នៅផ្ទះជួលខាងលើ
ដកហូតបានវត្ថុតាងរួមមាន មេតំហ្វេតាមីនម៉ាទឹកកកចំនួន
១៨កញ្ចប់តូច (១កញ្ចប់ធំ) ទំងន់ស្មើនិង២៥,៩៤ក្រាម ជញ្ជីង
ថ្លឹងថ្នាំចំនួន១ ប្រាក់រៀល១៤៩៥០០០៛ (មួយលានបួនសែន
ប្រាំបួនម៉ឺនប្រាំពាន់រៀល) ប្រាក់ដុល្លា១០៥$ (ប្រាក់បាត១០០បាត)។
និងប្រាក់រៀលចំនួន៤០០០០៛និងដុល្លាចំនួន២០$ ជាប្រាក់ដែល
សមត្ថកិច្ចអនុវត្តន៍វិធានការញ៉ុះញ៉ុង រួមទាំងសម្ភារះប្រើប្រាស់គ្រឿង
ញៀនមួយចំនួនថែមទៀត ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន
កម្លាំងជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ. ង៉ែត សុគន្ធី

 

k99933 ko222 ko444 ko3333

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |